រឿងកំប្លែងខ្លី ៖ ” ចាញ់គំរាមប្រពន្ធ “

ថ្ងៃមួយហៀង និងក្តីដែលជាមិត្តសម្លាញ់នឹងគ្នាបានជជែកគ្នា អំពីរឿងប្រពន្ធរបស់ខ្លួន ។ ហៀងបាននិយាយរៀបរាប់ពីប្រពន្ធខ្លួនថាជាស្តី្រដែលគ្រប់លក្ខណ៍ ចេះប្រតិបត្តិប្តីបានល្អហើយថែមទាំងឆ្លាត ការងារសប់គ្រប់ថែមទៀតផង ។ ក្តី បានលឺសម្តីហៀងរៀបរាប់ដូច្នេះហើយ ក៏លើកអួតពីប្រពន្ធខ្លួនវិញ…

ក្តី ៖ ស្លាប់ហើយ!!! បុិនហ្នឹងសោះក៏អួតដែរ… ចាញ់ប្រពន្ធអញដា​ច់!
ហៀង៖ ប្រពន្ធហ្ហែង មិចវិញហ្ហាអាក្តី?

ក្តី៖ មិនចង់អួតទេ… អាក្អូន!! បើនិយាយពីខ្ជិល គ្មានអ្នកណាដូចប្រពន្ធគ្នាទេ សូម្បីតែសុី ក៏ត្រូវបញ្ចុកបាយដែរ !
ហៀង៖ ស្លាប់ហើយ!!!! អីក៏ម្ល៉េះៗហ្ហា អាក្តី!

ក្តី៖ អីគេ! ប៉ុណ្ណឹងសោះ! កុំទាន់សរសើរ… នៅមានអាលើសហ្នឹងទៀត
ហៀង៖ ចុម!!!!

ក្តី៖ បើនិយាយពីក្លិនទឹកអប់វិញ គ្មានអ្នកណាមានក្លិនពិដោដូចប្រពន្ធគ្នាទេ
ហៀង៖ អូ! មកពីគេជាមនុស្សស្អាតបានជាហ្ហែងស្រលាញ់គេណាស់ ត្រូវហ្ហេស!

ក្តី៖ ខុសហើយមិត្ត! ប្រពន្ធអញ ឱ្យតែខែរងាចូលដល់ម្តងៗ មិនដែលងូតទឹកទេ ។
ហៀង៖ ព្រះ!!! ប៉ុណ្ណឹងហើយ នៅទ្រាំរស់នៅជាមួយទៅកើត!

ក្តី៖ មានចង់ឯណាហ្ហា តែគេគំរាមអញថា ” បើហ៊ានតែលែងគ្នា គេនឹងធ្វើខ្លួនឱ្យស្អាតដើម្បីយកប្តីថ្មីបញ្ឈឺចិត្តអញ ” អញ្ចឹងហើយ​ចេះតែទ្រាំទៅ
ហៀង៖ អុញ!!! មើលវា……….

Leave a Reply

Your email address will not be published.