ឃើញទង្វើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្អពេក ដល់ថ្នាក់ ធ្វើឲ្យ ឯកឧត្តម ពេជ្រ ស្រស់ ទប់ចិត្តលែងជាប់ ក៏បានទំលាយពាក្យ បែបនេះថា…!

កាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជនជាច្រើនដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភទៀតហើយ ដោយលើកនេះច្រើនជាងមុនទៀត លោកបញ្ជាក់ថា ៖

     

“ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លា​ប់​នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។”។

   

ក្រោយឃើញទង្វើរដ៏គួរឲ្យកោតសរសើរមួយនេះ ស្រាប់តែព្រឹកនេះ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ពេជ្រ ស្រស់ នៅមិនសុខឡើយ ក៏បានពោលពាក្យមួយឃ្លាថា ៖

“ខ្ញុំសុំកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយស្មោះ ដែល អ្នកឧកញ៉ា មិនសម្ងំសុខតែឯង នៅពេលក្លាយខ្លួនជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ ដោយថ្មីៗនេះ អ្នកឧកញ៉ា បានបរិច្ចាគថវិការហូតជិត10លានដុល្លារដើម្បីចូល រួមទប់ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាល ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតី ដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ និងជាតិសាសន៍ខ្លួនឯង នៅពេលខ្លួនជោគជ័យមាន ប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយ កុំចោលអ្នកខ្សត់។ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់”៕

  

Leave a Reply

Your email address will not be published. Required fields are marked *