ប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរាអរិយ្យធម៍ជាតិខ្មែរដែលកូនខ្មែរគ្រប់រូបមិនសូវបានដឹង!

ព្រឺសម្បុរ!! នៅពេលបានដឹងប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរាអរិយ្យធម៍ជាតិខ្មែរដែលកូនខ្មែរគ្រប់រូបមិនសូវបានដឹង…
ប្រជាពលរដ្ឋខ្មែរយើងភាគច្រើនបានស្គាល់ពីរបាំអប្សរា ហើយបានចាត់ទុកថា ជាសម្បត្តិបេតិភណ្ឌរបស់ជាតិមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាមួយគ្នានេះក៏មានមនុស្សភាគច្រើនដែរ ដែលមិនបានដឹងពីប្រវត្តិនៃការកកើតឡើងនៃរបាំរបស់ជាតិមួយនេះ ។

របាំអប្សរានេះត្រូវរាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថារបាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរាតែងតែ កាន់ផ្កាបណ្ណជាតិជានិច្ចដែលតំណាងឱ្យទេវលោកសុភមង្គលនិងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។ របាំអប្សរា គឺជារបាំមួយ ដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ និងបានលើកតម្កើងកិត្តិយសវប្បធម៍អរិយ្យធម៍ ប្រទេសជាតិ ធ្វើឱ្យពិភពលោកទទួលស្គាល់ខ្មែរ ។ របាំនេះត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ១៩៦០ ដោយស្នាព្រះហស្ថ ព្រះមហាក្សត្រយានី ស៊ីសុវត្តិកុសុមនៈ នារីរ័ត្ត ហើយម្ចាស់ក្សត្រី បុប្ផាទេវី ជាតួឯកអប្សរាទី១ ។

របាំនេះ បានឧប្បត្តិកឡើងក្នុងឱកាសដែលព្រះមហាក្សត្រីយានីយាងមកធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាសុធារស នាយិកាដែលបានរៀបចំពិធីសិល្បៈ កុមារ បានកាត់ក្រដាស់ធ្វើជាមកុដដូចគ្នា និង មកុដអប្សរាឆ្លាក់ជាប់នឹងជញ្ចាំងប្រាសាទអង្គរវត្តបេះបិទ ។ គ្រប់ការតុបតែងកាយ មកុដអប្សរា និង ក្បាច់រាំ គឺសុទ្ធតែចម្លងតាមគំរូអប្សរា នៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *