ឃើញអ្នកខ្លះ រើសអើង បវរកញ្ញាឯកអាមេរិក ពេក! មានអី កញ្ញា Cath ដាក់ប៉ុន្មានម៉ាត់ យ៉ាងចាក់ដោត វិញថា…(មានវីដេអូ)

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កម្មវិធី Miss Grand International បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ព្រមទំាងបានរកឃើញ នូវជ័យលាភី បវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ផងដែរ ដោយម្ចាស់មកុដ គឺបានទៅលើ កញ្ញា Abena Appiah មកពីសហរដ្ឋអាមេរិក (USA)។

   

មើលចប់ភ្លាម មហាជនទូទៅនៅក្នុងប្រទេសកម្ពុជា ក៏បានសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ពិសេសកោតសរសើរទៅលើ បវរកញ្ញាឯក រូបនេះថា ពិតជាមាន ចំណេះ សមត្ថភាព ព្រមទំាងឆ្លើយនូវសំនួរបានយ៉ាងល្អថែមទៀតផង។

   

មួយវិញទៀត ក្រោយឃើញមានអ្នកខ្លះ រើសអើងបវរកញ្ញាឯកអាមេរិក នេះពេក មានអីស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កញ្ញា Cath ចេញវីដេអូមួយដាក់ចំៗ ច្បាស់ៗ ហើយភ្ជាប់សារខ្លីមួយ ថា ៖

“ចេញលទ្ធផល Miss Grand International គេថា ឆ្នាំនេះកាហ្វេទឹកកកឡើងថ្លៃ សម្បុរគាត់ខ្មៅ ក្លៀកគាត់ខ្មៅ។ ឆ្ងល់ណាស់ សម័យនេះហើយ នៅរើសអើងពណ៌សម្បុរទៀត? ឲ្យតែមនុស្សសម្បុរខ្មៅគឺអាក្រក់ មិនសមគ្រងម្កុដមែន? ម៉េចបានចេះតែអ៊ីចឹង?”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

                         

Leave a Reply

Your email address will not be published. Required fields are marked *