ប្លែកមែន! សេវាកម្មជួលមនុស្សឱ្យជួយឈ្លោះ និង ជជែកតវ៉ាជំនួស

ប្រទេសចិន៖ជាការពិតណាស់មនុស្សភាគច្រើនតែងតែចង់ស្រួល ដូច្នេះហើយគេតែងតែបង្កើតសេវាកម្មជាច្រើនផ្សេងៗ ក្នុងនោះមានដូចជាសេវាកម្មម្ហូបអារហារ សេវាកម្មដាក់លុយដកលុយ សេវាកម្មបម្រើថែទាំ នឹងសេវាកម្មផ្សេងៗទៀត ក្នុងនោះដែរក៏មានសេវាកម្មជជែកជំនួស ដែលជាសេវាកម្មមិនធ្លាប់លឺពីមុនមកទេ។ប្រសិនបើ​អ្នក​មិនមែនជា​មនុស្ស​ ដែល​អាច​ប្រឈមមុខ​ឈ្លោះ​ជាមួយ​អ្នកណាម្នាក់​នោះ ពេលខ្លះ​វា​ពិតជា​ពិបាក ​និង ​តានតឹង​ក្នុង​អារម្មណ៍​។ គេមាន​សេវា​ថ្មី​មួយ​នេះគឺអាច​ជួល​អ្នកជំនាញ​ឱ្យ​ទៅ​ឈ្លោះ​ជំនួស​អ្នក​បាន​ ។

សេវាកម្ម​ដ៏​ប្លែក​នេះ អាច​ផ្តល់ឱ្យ​មនុស្ស​ទូទៅ​មានឱកាស​ជួល​អ្នក​ប្លែក​មុខ ទៅ​ឈ្លោះ និង ​ជជែក​តវ៉ា​ជំនួស​អ្នក​បាន​ក្នុងតម្លៃ​ចំណាយ​ចាប់ពី ២០ យ័ន​ទៅ ៤០​យ័ន គឺ​ប្រហែល​ពី ៣ ទៅ ៦ ដុល្លារ​អា​មេ​រិកដោយ​ប្រើ​លេខ​ទូរស័ព្ទ​ប្លែកៗ ប៉ុន្តែ​បើ​អ្នក​ចង់​ប្រើ​លេខ​ផ្ទាល់ខ្លួន​ដើម្បីឱ្យ​ប្រាកដ​ច្បាស់ អ្នកនឹង​ចំណាយ​អស់ ១៥​ដុល្លារ ។ សេវាកម្ម​នេះ​មាន​រយៈពេល ២៤​ម៉ោង ។​វា​ក៏​ជាហេតុ​ផល​ល្អ​មួយ​ដែរ ដែល​គេហទំព័រ​Taobao របស់​ចិន​មាន​ផ្តល់នូវ​វេទិកា និង​ សេវាកម្ម​ជាច្រើន​ហើយ​ប្លែកៗ ដោយ​នៅលើ​បណ្តាញ​អ្នកប្រើប្រាស់​អាច​រក​ទិញ​នូវ​ផលិតផល​ជាច្រើន​មាន​ចាប់ពី VR, ទូរស័ព្ទដៃ​, មនុស្ស​យន្ត និង ​សេវាកម្ម​ប្លែកៗ​។គេហទំព័រ​Taobaoកំពុងវាយលុកខ្លាំងណាស់នៅក្នុងប្រទេសចិន។
 

Leave a Reply

Your email address will not be published. Required fields are marked *