ចប់! ប្រពន្ធខឹងប្តីងប់ងល់តែរឿងចិញ្ចឹមត្រី ភ្លេចទៅទទួលកូនចេញពីរៀន ក្រោយមកនិយាយលែងចេញ

ប្រទេសវៀតណាម៖ ជាការពិតណាស់នៅក្នុងគ្រួសានីមួយៗតែងតែមានរឿងទាស់ទែងគ្នាមិនចេះអាក់ខានឡើយដូច្នេះអ្នកទាំងអស់គ្នាដែលមានគ្រួសារគួរបែងចែកទួលនាទីឲ្យបានច្បាស់។បើមិនដូច្នេះទេវាអាចបង្កឱ្យមានជម្លោះរវាងសមាជិកនៅក្នុងក្រុមគ្រួសារដែរ។ ដូចជាបុរសម្នាក់ដែលជាបង្គោលគ្រួសារ គាត់បានយកចិត្តទុកដាក់ជាមួយសត្វត្រីដែលគាត់បានចិញ្ចឹមហួសហេតុ រហូតដល់ថ្នាក់ភ្លេចថាគាត់មានកាតព្វកិច្ចត្រូវទៅទទួលកូននៅសាលារៀន ។

រឿងនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម អ្នកខ្លះហួសចិត្តព្រោះតែគាត់ស្រលាញ់ត្រីដល់ថ្នាក់នឹង អ្នកខ្លះក៏បានផ្តល់វិធីដើម្បីជួយសង្គ្រោះត្រីជាទីស្រឡាញ់របស់គាត់ រីឯអ្នកខ្លះបានស្តីបន្ទោសបន្ថែមឱ្យគាត់ថា វាជាវិធីសងសឹករបស់ប្រពន្ធ ចំពោះការធ្វេសប្រហែសនឹងភារកិច្ចរបស់គាត់ ។យោងតាមសេចក្តីរាយការណ៍ ប្រពន្ធត្រូវធ្វើបែបនេះ គឺដោយសារតែអាកប្បកិរិយាប្តីរបស់គាត់ តែងតែងប់ងល់នឹងការចិញ្ចឹមត្រីពេញមួយថ្ងៃ រហូតដល់ថ្នាក់ភ្លេចទៅទទួលកូនដែលរង់ចាំនៅសាលារៀន ។វាជាសញ្ញានៃការដាស់តឿនប្រាប់ដល់ប្តីរបស់គាត់ថា កុំឱ្យភ្លេចនិងធ្វេសប្រហែសក្នុងការថែរក្សាកូនៗ ដែលវាជាកាតព្វកិច្ចរបស់គាត់ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត បើទោះបីជាចិញ្ចឹមត្រីមកបានក៏ដើម្បីតែកូនយើងដែរ ។

  

Leave a Reply

Your email address will not be published. Required fields are marked *