ក្មេងប្រុសអាយុ ៦ខែ បំបែកឯតទគ្គកម្មពិភពលោកជិះស្គីលើទឹកដែលក្មេងជាងគេបំផុត (មានវីដេអូ)

គេហទំព័រ The Sun បានរាយការណ៍ពីភាពគួរឱ្យស្រឡាញ់និងភាពវៃឆ្លាតរបស់ក្មេងប្រុសជនជាតិអាមេរិកម្នាក់ឈ្មោះ Rich Humphreys បំបែកកំណត់ត្រាពិភពលោក ជាក្មេងប្រុសដែលក្មេងជាងគេនៅលើពិភពលោក ដែលអាចជិះស្គីលើទឹកបាន ខណៈពេលដែលគាត់មានអាយុត្រឹមតែ ៦ ខែ និង ៤ ថ្ងៃតែប៉ុណ្ណោះ ដោយឪពុកម្តាយរបស់ Rich ដែលស្ថិតនៅលើទូកមួយទៀត បានថតជាវីដេអូពីព្រឹត្តិការណ៍នៃការលេងកីឡាជិះស្គីលើទឹកនៅទន្លេសាប Powell ភាគខាងត្បូងរដ្ឋ Utah ។

រឿងរ៉ាវនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលបានមើលវីដេអូនេះ មិនចង់ជឿថា ជើងតូចៗ និងដៃតូចៗរបស់ក្មេងប្រុសអាយុ ៦ខែ អាចឈរនៅលើបន្ទះក្តារស្គីយ៉ាងរឹងមាំហើយនិងចាប់ដែកបានជាប់ ខណៈពេលដែលស្គីត្រូវបានអូសដោយទូកលើទន្លេដោយមានឪពុក Casey ចាំនិយាយផ្តល់កម្លាំងចិត្ត។ ដោយភាពឆ្លាតវៃរបស់ក្មេងប្រុស Rich អាចបំបែកឯតទគ្គកម្មពិភពលោកដំបូងដែលធ្លាប់មានក្មេងអាយុតិចបំផុតធ្លាប់ធ្វើមកហើយក្នុងការជិះស្គី។

អ្នកស្រី Mindy Humphrey ត្រូវជាម្តាយរបស់ក្មេងតូច Rich ដែលជាអ្នកបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមបានសរសេរសារថា “ខ្ញុំបានចុះទឹកលេងស្គីអបអរសាទរខួបកំណើតគម្រប់ ៦ ឆ្នាំរបស់ខ្ញុំ” បង្ហាញយ៉ាងច្បាស់ថាជារឿងដ៏ធំ​ “World Record”(បំបែកឯតទគ្គកម្មពិភពលោក) ខណៈដែលឪពុក Casey Humphreys ក៏បានចែករំលែកវីឌីអូឃ្លីបតាមអ៊ិនធឺណេតដោយភាពសប្បាយរីករាយ ព្រមទាំងបានសរសេរសារថា ៦ខែ ៤ថ្ងៃ។

សម្រាប់ម្ចាស់ជើងឯកជិះស្គីលើទឹកវ័យក្មេងជាងគេនៅលើពិភពលោកគឺ Zyla St Onge ដែលបានជិះស្គីនៅទីក្រុង Silver Lake រដ្ឋ Florida៕

Leave a Reply

Your email address will not be published. Required fields are marked *