សូមប្រុងប្រយ័ត្ន! បុរសសិង្ហបុរីម្នាក់ បាត់បង់ម្រាមដៃដោយសារសាច់បង្គា!

ម្រាមដៃស្តាំដែលឆ្លងមេរោគរបស់បុរសនោះ ត្រូវបានវេជ្ជបណ្ឌិតសម្រេចកាត់ចោលក្រោយពេលដែលគាត់បានប៉ះពាល់ ដោយលាងសម្អាតសាច់បង្គាឆៅមានផ្ទុកមេរោគ ដែលទិញមកពីទីផ្សារមួយកន្លែង។

ជនរងគ្រោះបាននិយាយថា វាមិនមែនជាលើកទី១ ដែលគាត់បានបកបង្គា នោះឡើយ។ គាត់បានបន្ថែមទៀតថាកាលពីតំបូង ម្រាមដៃរបស់គាត់បានហើមខ្មៅ ហើយគាត់បានអាការគ្រុនក្តៅ។ គាត់បានទៅពិនិត្យនៅគ្លីនិចមួយកន្លែងក្នុងក្រុង Toa Payoh ហើយត្រូវបានគ្រូពេទ្យប្រាប់គាត់ឱ្យទៅមន្ទីរពេទ្យជាបន្ទាន់។

គាត់សម្រាកនៅមន្ទីរពេទ្យចំនួន៧ថ្ងៃក្រោយពេលវះកាត់រួច។ វេជ្ជបណ្ឌិតបានបន្ថែមទៀតថាបើមិនទទួលការព្យាបាលទាន់ពេលទេនោះ គាត់នឹងអាចកាត់ដៃទាំងម្ខាង ឬបាត់បង់រហូតដល់អាយុជីវិត ខណ:ពេលមេរោគបានកំពុងឆ្លងរីករាលដាល។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័តមាន The Straits Times។

ទន្ទឹមគ្នានោះដែលជនរងគ្រោះក៏បានផ្ញើសារព្រមាន ដល់អ្នកដែលចូលចិត្តញ៉ាំបង្គាឆៅ ឬអ្នកលាងសម្អាតបង្គាគ្រប់គ្នាអោយមានការប្រុងប្រយ័ត្នខ្ពស់។

រូបភាពពី calgaryherald

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺបានឱ្យដឹងថា មេរោគដែលមានឈ្មោះ Vibro Vulnificus អាចឆ្លងមកមនុស្សតាមរយ:ការបរិភោគគ្រឿងសមុទ្ទឆៅ ចម្អិនមិនបានឆ្អិនល្អ ឬតាមមុខរបួសនានាផងដែរ។ មេរោគនេះវាគំរាមគំហែងដល់អាយុជីវិតនិងធ្វើឱ្យកើតជម្ងឺរលាកទងសួតធ្ងន់ធ្ងរ ហើយវាមានសមត្ថភាពពិសេស អាចធ្វើឱ្យមុខរបួសចំហរទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *