គួរឲ្យខ្លាច! សត្វឌីប្លូខូលូស ដែលគ្រប់គ្នាពុំធ្លាប់ស្គាល់

ឌីប្លូខូលូស គឺជាពពួកសត្វដែលផុតពូជ នៃលំដាប់ថ្នាក់រង មណ្ឌុកសត្វ (សត្វដែលអាចរស់នៅលើគោកផង និងក្នុងទឹកផង) ដែលមានតាំងពីសម័យកាល Caboniferous ដល់ សម័យកាល Permain របស់អាមេរិចខាងជើង និងអាព្រិច។ ឌីប្លូខូលូស មានមាឌធំជាងគេ ​និងល្បីល្បាញបំផុតនៃលំដាប់ថ្នាក់រង នៃពពួកមណ្ឌុកសត្វដែលត្រូវបានកំណត់ដោយ លលាដ៍ក្បាលមានរាងដូច Boomerang​។

អ្វីៗដែលរកឃើញនិងសិក្សាច្បាស់ពីវា គឺនៅសម័យកាល Permain របស់ប្រទេស Morocco ហើយក៏ រកឃើញតាំងតែពីវានៅតូចបំផុតមកម្ល៉េះ។ ទាំងនេះគ្រាន់តែជាការការគូសឡើងវិញដោយ Goro Furuta ហើយក៏មិនមានភាពដូចគ្នាទាំងស្រុង នឹងស្នាមផូស៊ីលដងខ្លួនរបស់វាដែលនៅសេសសល់ទេ។​

​រូបភាពនេះ គ្រាន់តែជាការគូសនេះបង្ហាញពីរូបរាងរបស់វា ដែលមានបន្លាគ្រើមៗនៅលើស្បែក ភ្ជាប់ទៅនឹងគែមក្បាល និងផ្នែកផ្សេងទៀតនៃដងខ្លួនដូចជានៅក្នុងផ្ទាំងគំនូរ របស់សាកលវិទ្យាល័យមីឈីហ្គែន តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.