ហួសចិត្ត! ចំថ្ងៃពិធីរៀបមង្គលការ ហែរជំនូនសុខៗស្រាប់តែបាត់កូនកំលោះ ពេលទៅតាមមើលដល់ផ្ទះ ទើបដឹងថា…

បរទេស៖ រោងការដ៏ធំមួយ តុបតែងហ៊ឺហា មានផ្កាភ្ញីចម្រុះពណ៌យ៉ាងស្រស់ស្អាត រៀបចំកៅអី តុ យ៉ាងគាប់ភ្នែក ត្រៀមទទួលភ្ញៀវប្រមាណ ជិត១០០ តុ។ ប៉ុន្តែពុទ្ធោ! រង់ចាំដល់ថ្ងៃត្រង់ទៅហើយ បែរជាមិនឃើញកូនកម្លោះមកទៀត ធ្វើឱ្យកូនក្រមុំ និងបងប្អូនសាច់ញាតិ ជ្រួលច្របល់ និង ខកចិត្តអស់សង្ឃឹមរកទីបំផុតគ្មាន។

អាពាហ៍ពិពាហ៍ខកចិត្តនេះ កើតឡើងនៅស្រុកខៅភ្នំ ខេត្តក្រៈប៊ី ប្រទេសថៃ ។ ដោយឡែក មុនដំបូងបានយកថ្លៃបណ្ណាការ ៣,៥ សែនបាតពីខាងប្រុស ព្រោះគាត់មានកូនស្រីតែម្នាក់គត់ ប៉ុន្តែខាងប្រុសបានសុំបញ្ចុះថ្លៃឱ្យនៅត្រឹម ១៥០.០០០ បាត និងបានមើលវេលានៃថ្ងៃមង្គលការត្រឹមត្រូវតាមការគន់គូរបស់លោកអាចារ្យ។ នៅមុនដល់ថ្ងៃរៀបការ កូនកម្លោះបានសុំបញ្ចុះថ្លៃដដែលទៀត ប៉ុន្តែគាត់បានបញ្ជាក់ទៅវិញ គឺនៅដដែល។

ពេលវេលានៃថ្ងៃមង្គលការបានមកដល់ អ្វីៗត្រៀមរួចស្រេច ក្នុងតម្លៃចំណាយ ៣ សែនបាត។ សល់មួយថ្ងៃដល់ថ្ងៃរៀបការ វេលាយប់ កូនកម្លោះបានទូរស័ព្ទប្រាប់ថា មិនអាចមករៀបការបានទេ ដោយសារគ្មាន ប្រាក់បង្គ្រប់!!!ឮដូច្នេះ គាត់សឹងតែធ្លាក់ថ្លើមប្រមាត់ ហើយក៏ប្រឹក្សាយោបល់ជាមួយបងប្អូន ថានឹងនៅតែបន្តពិធី មង្គលការនេះដដែល តែឪពុកម្តាយខាងស្រី ក៏បានទៅប្តឹងឱ្យកូនកម្លោះទទួលខុសត្រូវក្នុងរឿងនេះ។

កូនស្រីខ្ចីអាយុ កំពុងសិក្សានៅអនុវិទ្យាល័យ ក្នុងវ័យ ១៤ ឆ្នាំ បានបង្ហូរទឹកភ្នែកយ៉ាងសោកសង្រេង ព្រោះបេះដូង ប្រមាត់ ថ្លើម ពោះវៀន ត្រូវភ្លើងកំណាចរបស់កូនកម្លោះដុតរោលគ្មានប្រណី។ ចំណែកកូនកម្លោះ វ័យ១៧ ឆ្នាំ ជាអ្នកស្រុកធុងយ៉ៃ ខេត្តណៈខន ស្រ៊ីថាំម៉ារ៉ាច ប្រុសពូកែញ៉ែតាមហ្វេសប៊ុក ស្គាល់គ្នាបាន ១ ឆ្នាំ អន្ទងបេះដូងកុមារី ឱ្យលង់ខ្លួន ពួនឆី និង នាំនាងអូនទៅលេងដល់ផ្ទះជាច្រើនលើក រហូតមានផ្ទៃពោះ ៥ ខែ ទើបបណ្តាលឱ្យមានការបង្កើត «មង្គលការចុកឈាម» នេះឡើង៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *