អ្នកចូលចិត្តទឹកអំពៅ ត្រូវពិនិត្យឱ្យច្បាស់មុនទទួលទាន! ប្រយ័ត្នជួបរឿងមិនល្អដូចនារីម្នាក់រស់នៅក្នុងស្ថានភាពខ្វិនអស់មួយជីវិត

ចិន៖ សព្វថ្ងៃនេះនាង Sasa មានអាយុ ៣៥ ឆ្នាំរស់នៅប្រទេសចិន។ កាលពីមុននាងគឺជាក្មេងស្រីម្នាក់ដែលចូលចិត្តទទួលទានអំពៅដែលមានសាច់ស្ពោតនិងក្រិន។ មានមនុស្សជាច្រើនស្ទើរតែមិនជឿថា អំពៅអាចបំផ្លាញអនាគតនាងបានទាំងស្រុងនោះទេ។

អស់រយៈពេល ៣០ ឆ្នាំហើយដែលនាងដេកនៅតែលើគ្រែក្នុងស្ថានភាពខ្វិន។ ដងខ្លួនប្រែជារឹង រីឯសន្លាក់ត្រូវបានខូចយ៉ាងធ្ងន់ធ្ងរ។ នាងទទួលរងការឈឺចាប់ទាំងថ្ងៃនិងយប់ ចំណែកឯមុខរបស់នាងវៀចមិនខុសពីខ្មោច Zombie ឡើយ។ មុនពេលទទួលទានអំពៅនាងមានរូបរាងគួរឱ្យស្រលាញ់ណាស់។

កាលនោះនាងមានឥរិយាបថស្វាហាប់ដូចក្មេងដ៏ទៃទៀតដែរ។ នាងតែងតែព្រួយបារម្ភអំពីការងារផ្ទះជាទីបំផុត។ ជាអកុសលអ្វីៗទាំងអស់បានផ្លាស់ប្តូរ ចាប់តាំងពីនាងបានបរិភោគអំពៅតាំងពីនាងមានអាយុ ៥ ឆ្នាំមកម្លេះ ព្រោះប្រព័ន្ធប្រសាទកណ្តាលរបស់នាងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននាងមិនអាចធ្វើអ្វីដោយខ្លួនឯងបានទេ ព្រោះនាងមានទំងន់មិនដល់ ៣០ គីឡូក្រាមផង។ នាងមិនសូវបានគេងលក់ទេ ដោយសារតែនាងតែងតែប្រកាច់ជាញឹកញាប់។ ចំណែកឯម្តាយរបស់នាងបានមើលថែនាងជានិច្ច។ នៅរៀងរាល់ខែមេសាអំពៅនិងម្ជូរគឺជាអាហារដែលប្រជាជនចូលចិត្តនៅប្រទេសចិន។

រៀងរាល់ខែមេសាអំពៅត្រូវបានលក់ក្នុងតម្លៃធូរនៅលើទីផ្សារក្នុងបរិមាណច្រើនបំផុត។ មានមនុស្សតិចណាស់ដែលបានដឹងអំពីគ្រោះថ្នាក់នៅក្នុងដើមអំពៅ។ វាមិនមែនជារឿងចម្លែកទេដែលអាចបណ្តាលមនុស្សមានពិការភាពឬស្លាប់។ ព័ត៌មានដែលទាក់ទងទៅនឹងផលវិបាកខាងលើត្រូវបានចេញផ្សាយស្ទើរតែរៀងរាល់ឆ្នាំ។ កាលពីខែមេសាឆ្នាំ ២០១៧ មានស្ត្រី ២ នាក់នៅទីក្រុង Shaoxing បានឈឺពោះ ក្អួតរហូតដួលសន្លប់ បន្ទាប់ពីនាងបានបរិភោគអំពៅពេញមួយយប់។ ក្រោយមកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលបានការជួយសង្គ្រោះជាច្រើនថ្ងៃ។

កាលពីខែកុម្ភៈឆ្នាំ ២០១៩ លោកស្រីវ៉ាងនៅទីក្រុងនីងបូ ប្រទេសចិន មានអាការៈចង្អោរ ក្អួតឈឺទ្រូង ជម្ងឺស្ទះសួតការថយចុះភ្លាមៗ អុកស៊ីសែនក្នុងឈាម ការដកដង្ហើមខ្សោយ និងរោគសញ្ញាសំខាន់ៗ។ គេដឹងថានាងបានទទួលទានអំពៅដែលមានស្នាមក្រហមនៅក្នុងសាច់អំពៅ។ ទោះបីជានាងត្រូវបានគេនាំទៅជួបវេជ្ជបណ្ឌិតភ្លាមៗក៏ដោយ ក៏នាងនៅតែទទួលរងផលប៉ះពាល់ដល់ប្រព័ន្ធស៊ាំក្នុងសរីរាង្គផងដែរ។ លោកស្រីវ៉ាងបានស្ថិតនៅក្នុងសភាពអាសន្ន ព្រោះនាងមិនទាន់ជាសះស្បើយពីវិបត្តិដ៏ធ្ងន់ធ្ងរខាងលើទេ។

ជាធម្មតាអំពៅភាគច្រើនដែលយើងបរិភោគមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែក្រោយរដូវរងាររុក្ខជាតិអំពៅមួយចំនួនបានរងផលប៉ះពាល់ដោយសីតុណ្ហភាពនិងសំណើម។ នេះជាហេតុដែលបានធ្វើឱ្យមេរោគអាចឆ្លងទៅពពួកស្ករបានយ៉ាងលឿន។ ឧទាហរណ៍អំពៅដែលមានពណ៌ក្រហមនៅក្នុងសាច់ ដែល Sasa បានបរិភោគខាងលើពិតជាមានមេរោគផ្សិតនិងមេរោគឆ្លងផ្សេងៗ។ ពពួក Arthrospira អាចផលិតអាស៊ីត toxic 3-nitropropionic បានដែលមានជាតិពុលខ្ពស់។ សារធាតុត្រឹមតែ ០.៥ ក្រាមអាចបណ្តាលឱ្យជាតិពុលនៅក្នុងខ្លួនមនុស្សកើនឡើងកាន់តែខ្លាំងនិងមានប្រតិកម្មជាតិពុលកាន់តែលឿន។

ខណៈដែលកម្រិតមេរោគផ្សិតកាន់តែខ្ពស់ជាងពពួកអាស៊ីត toxic 3-nitropropionic នោះជាតិពុលមានតិចទេ។ មានន័យថាអ្នកទទួលទានគ្រាន់តែបង្ហាញរោគសញ្ញា ក្អួតចង្អោរ និងរាគ។ បើធ្ងន់ធ្ងរជាងនេះបន្តិចអ្នកទទួលទានអាចនឹងប្រកាច់ សន្លប់ ខូចប្រព័ន្ធសរសៃប្រសាទកណ្តាល ខ្វិន និងការបំផ្លាញដល់ប្រព័ន្ធស៊ាំទៃទៀត។ អ្វីដែលគួរឱ្យភ័យខ្លាចជាងនេះទៅទៀតនោះគឺអាស៊ីត toxic 3-nitropropionic មានភាពធន់នឹងសីតុណ្ហភាពខ្ពស់និងរលាយក្នុងទឹក ដូច្នេះវាពិបាកក្នុងការលាងជាតិពុលនេះចេញតាមរយៈការសំអាតដោយកំដៅធម្មតាណាស់។

សូមចងចាំអំពៅមានមេរោគផ្សិតមិនត្រូវទទួលទានទេ។ អំពៅដែលមានផ្សិតជាទូទៅមានសាច់ពណ៌ក្រហមលាយខ្មៅមានរូបរាងមិនសូវល្អ មានក្លិនស្អុយតិចៗ ប្រសិនបើជួបប្រទះអំពៅដូចមាននៅក្នុងការរៀបរាប់ខាងលើមិនគួរទិញទុកឱ្យញ៉ាំទេ។ ការពិសារទឹកអំពៅគួរណាស់ត្រូវពិនិត្យឱ្យបានច្បាស់មុនពេលកិនឬកៀប។

អ្នកទទួលទានទឹកអំពៅគួរតែព្យាយាមទិញពីប្រភពដែលស្គាល់ច្បាស់ទើបល្អ។ ដោយសារតែការព្យាបាលគ្មានភាពជាក់លាក់ អ្នកជម្ងឺចាំបាច់ត្រូវនាំទៅលាងក្រពះនិងទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីបន្សាបជាតិពុល៕

ប្រភព៖ Kenh14 និង Sakkarach

Leave a Reply

Your email address will not be published. Required fields are marked *