ទារិការអាយុ២ខែឆ្លងកូវិដ១៩ នៅម្តុំ​ផ្ទះ​គំរូ​អង្គការ​ស្កុ​ត​​!

នៅព្រឹក​ថ្ងៃអាទិត្យ​ទី​២១​ ខែមីនា​នេះ​ ក្រុមគ្រូពេទ្យ​ចុះមក​ដឹក​អ្នកជំងឺ​រហូតដល់​ទៅ​៦​នាក់​ដែល​បាន​ឆ្លង​ពី​បុគ្គលិក​ស៊ី​នទ្រី​ ក្នុងនោះក៏មានទារកអាយុទើបតែ២ខែផងដែរ។​

លោក​ សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១ ​ខែមីនា​នេះ​ ក្រុមគ្រូពេទ្យ​បាន​ដឹក​អ្នកជំងឺ​ចំនួន​៦​នាក់​យកទៅ​ព្យាបាល​ក្នុងនោះ​ក៏មាន​ទារក​ដែលមាន​អាយុ​ទើបតែ​២​ខែ​ទៀតផង​។​

លោក​ចៅ​រង​បន្តថា អ្នកជំងឺ​ទាំង​៦​នាក់​នេះ​គឺ​បាន​ឆ្លង​ពី​ឈ្មោះ ស៊យ អ៊ុយ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន ស៊ីន ទ្រី ដែល​រស់នៅ​ក្នុងផ្ទះ​គំរូ​របស់​អង្គការ​ស្កុ​ត​ដែល​ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​យក​សំណាក​ទៅពិនិត្យ​ឃើញ​មាន​វិជ្ជមាន​ហើយ​ក្នុងនោះ​អ្នកជំងឺ​មាន​អាកា​រះ​ក្តៅខ្លួន​។​

អ្នកជំងឺ​ដែល​ត្រូវ​ដឹកយក​ទៅ​ព្យាបាល​ក្នុងនោះ​មានឈ្មោះទី​១ ម៉ី យ៉ាន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ទី​២​ឈ្មោះ ព្រំ ស្រី ភេទ​ស្រី​អាយុ​៥០​ឆ្នាំ ទី​៣​ឈ្នោះ សោម ជាន់ ភេទ​ស្រី​អាយុ​៨១​ឆ្នាំ ទី​៤​ឈ្មោះ ម៉ី ស្រី​កា ភេទ​ស្រី​អាយុ​៩​ឆ្នាំ ទី​៥ ឈ្មោះ ម៉ិ សុខ​ឡា ភេទ​ស្រី​អាយុ​២០​ឆ្នាំ​និង​ទី​៦​ឈ្មោះ​សុវណ្ណ ភូមិ ភេទ​ប្រុស​អាយុ​២​ខែ​។​

លោក សេង វ៉ាន់ ថា​បញ្ជាក់ទៀតថា ​ដោយសា​ការរីក​រាលដាល​ដល់​សហគម​ក្នុង​ប្លុក​ផ្ទះ​គំរូ​របស់​អង្គការ​ស្កុ​ត អាជ្ញាធរ​បាន​សំណូមពរ​មិន​ឲ្យ​ប្រជាពលរដ្ឋ​មិនត្រូវ​ទៅ​សាកសួរ​សុខទុក្ខ​ពី​អ្នកធ្វើ​ចត្តាឡីស​ក័​នៅ​តំបន់​នោះឡើយ​៕​

អត្ថបទ​ ៖ ន​រា​

ប្រភពពី កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *