ប្រសើរណាស់! ថៅកែបន្ទប់ជួល ដែលមាន ៦៩ បន្ទប់ សម្រេចមិនយកថ្លៃឈ្នួលទំាងអស់

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ បងប្រុសម្នាក់មានឈ្មោះ ឈឿន ប៊ុនឆន បានប្រកាសដំណឹងដ៏សែនល្អមួយសម្រាប់អ្នកជួលបន្ទប់របស់ខ្លួន ដែលមានរហូតដល់ទៅ ៦៩ បន្ទប់ ថាលោកនឹងមិនយកថ្លៃឈ្នូលទំាងអស់។ ក្នុងនោះ ថៅកែបន្ទប់ជួលរូបនេះ បានបញ្ជាក់ច្បាស់ៗ បែ​បនេះ ថា ៖

“ទឹកចូលច្រមុះដូចតែគ្នា

– នៅសង្កាត់ស្វាយរលំ ខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ ភាគច្រើន កម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ

– គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរ​លា​យឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ

– បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបាន ជួយទៅ គ្មានបរទេសណា មកជួយគ្នាយើង ក្រៅពីខ្មែរ ជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) “។

ក្រោយឃើញទង្វើរដ៏គំរូបែបនេះភ្លាម គ្រប់គ្នានៅក្នុងហ្វេសប៊ុកសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ព្រមទំាងមានអ្នកចែករំលែកនូវផុសមួយនេះ ជិត២ម៉ឺនដងឯណោះ គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពនៃបន្ទប់ជួល របស់ ម្ចាស់បន្ទប់ជួល នេះ ទំាងអស់គ្នា ៖

             

Leave a Reply

Your email address will not be published. Required fields are marked *