អ្នកជំនាញពន្យល់ថា គួរចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ឬមិនគួរចាក់?

ស្ថានភាព​ឆ្លង​កូ​វី​ដ​-​១​៩​ ​ក្នុង​សហគមន៍​លើក​ទី​៣​ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២​០​កុម្ភៈ​ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ធ្ងន់ធ្ងរ​ ​និង​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​មានការ​កើន​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ពោល​គឺ​រក​ឃើញ​ចន្លោះ​ពី​១​០​ទៅ​៦​០​ករណី​ក្នុងមួយថ្ងៃ​។​ ​ជាមួយនឹង​ស្ថានភាព​ប្រឈម​នេះ​ ​ក៏​មានការ​លេចឡើង​នូវ​បញ្ហា​ចោទឡើង​មួយទៀត​ ​គឺ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​និង​ថា​តើ​គួរ​ចាក់​ ​ឬ​មិនគួរ​ចាក់​។​

​មុននឹង​និយាយ​ដល់​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​ឬ​មិនគួរ​ចាក់​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​និយាយ​ពន្យល់​ពី​វី​រុ​ស​កូ​វី​ដ​-​១​៩​ថា​ ​ជា​វី​រុ​ស​ប្រភេទ​ថ្មី​នៃ​អម្បូរ​វី​រុ​ស​កូរ៉ូ​ណា​ដែល​មាន​​​រូបរាង​ដូច​មកុដ​ ​វា​កើតឡើង​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​ដូច្នេះ​ហើយ​បានជា​គេ​ដាក់ឈ្មោះ​វា​ថា​ កូ​វី​ដ​-​១​៩​។​ ​ជំងឺ​នេះ​កើត​ចេញពី​វី​រុ​ស​។​

​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​«​នៅ​លើ​ពិភពលោក​យើង​នេះ​ ​មាន​អាណាចក្រ​ឬ​នគរធំ​ៗ​ចំនួន​៦​។​ ​នៅ​ក្នុង​នោះ​មាន​ ​នគរ​សត្វ​ ​នគរ​រុក្ខជាតិ​ ​នគរ​ចក​ ​នគរ​ផ្សិត​ ​និង​នគរ​បា​តេ​រី​ពីរ​ ​គឺ​យូ​បាក់តេរី​និង​អា​ឃេ​បាក់តេរី​។​ ​ន​គ​រទាំង​ប្រាំមួយ​សុទ្ធតែ​មានជីវិត​។​ ​ចំពោះ​វី​រុ​ស​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ហៅថា​ ​ជា​នគរ​ទី​ប្រាំពីរ​ ​ដែល​គ្មាន​ជីវិត​។​ ​នគរ​ចុងក្រោយ​នេះ​ ​គឺ​ប្រភេទ​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​និង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​លើ​លោក​ដែល​ចម្លង​ពី​សត្វ​ឬ​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ផ្សេងទៀត​ ​គឺ​លឿន​ទៀត​ផង​។​»​

​បានជា​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ហៅ​ពពួក​វី​រុ​ស​ថា​គ្មាន​ជីវិត​ ​ដោយហេតុថា​ ​ប្រសិនបើ​ក​ម្ទេ​ច​វី​រុ​ស​នៅតែ​ឯង​ ​គឺ​មិន​អាច​លូតលាស់​បាន​ឡើយ​។​ ​វី​រុ​ស​ ​គឺ​ផ្ទុយពី​អាណាចក្រ​ឬ​ន​គ​រទាំង​ប្រាំមួយ​ដែល​មានជីវិត​ ​ដោយសារតែ​ពួកវា​អាច​រស់​នៅដោយខ្លួន​ឯង​បាន​ ​ប៉ុន្តែ​ពពួក​វី​រុ​ស​ជាទូទៅ​មិន​អាច​មានជីវិត​រស់​នៅដោយខ្លួន​ឯង​បានទេ​ ​តែ​វា​មាន​សារធាតុ​ដែល​អាច​លូតលាស់​នៅ​ក្នុង​ក្រុម​ដែល​មានជីវិត​។​ ​វា​អាច​រស់នៅ​បាន​លុះត្រាតែ​វា​តោង​នឹង​ខ្លួន​សត្វ​ឬ​មនុស្ស​ណា​ម្នាក់​។​ ​នៅ​ពេល​វា​ទំ​បុគ្គល​ណា​ម្នាក់​ហើយ​ ​វា​ចាប់ផ្ដើម​រីក​ធំធាត់​ ​ហើយ​អាច​បំបែក​ខ្លួន​កាន់តែ​ច្រើនឡើង​គុណ​ទ្វេ​ដង​។​ ​ជាក់ស្ដែង​វី​រុ​ស​កូ​វី​ដ​១​៩​ ​អាច​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​លឿន​បំផុត​។​

​អ្វី​ដែល​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​នេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​រស់​និង​វ៉ាក់សាំង​ងាប់​។​ ​ទោះ​យ៉ាងណា​ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​ជំនាញ​សុខ​ភាពទូទៅ​ដដែល​ ​ទាំង​វ៉ាក់សាំង​រស់​និង​វ៉ាក់សាំង​ងាប់​ ​ជាទូទៅ​គឺ​ងាប់​ទាំងពីរ​។​

​គិត​ចាប់តាំង​ពី​ការ​កើតមាន​កូ​វី​ដ​-​១​៩​មក​ ​អ្នកវិទ្យាសាស្ត្រ​នៅ​លើ​ពិភពលោក​បាន​ខិតខំ​ខ្នះខ្នែង​តាម​ប្រទេស​រៀងៗខ្លួន​ ​ដើម្បី​រិះរក​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចាក់​ជូន​ដល់​មនុស្សជាតិ​លើ​ពិភពលោក​ ​ព្រោះ​ជំងឺ​នេះ​ ​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ក្នុង​ការ​សម្លាប់​មនុស្ស​ដែល​កំពុង​រាតត្បាត​ទូទាំង​សាកលលោក​យើង​នេះ​។​

​«​នៅ​សហរដ្ឋអាមេរិក​ ​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​និង​ផលិត​វ៉ាក់សាំង​ដល់ទៅ​បី​ប្រភេទ​ឯណោះ​ ​ដើម្បី​ចាក់​ប​ង្កា​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​គឺ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មានឈ្មោះ​ថា​ ​P​f​i​z​e​r/B​ioN​t​e​c​h​ ​និង​ ​Modern​a​។​ ​វ៉ាក់សាំង​ទាំងពីរ​នេះ​ ​គឺ​ផលិត​ប្រើប្រាស់​តាម​ប្រព័ន្ធ​ ​m​RN​A​។​ ​មួយទៀត​ ​គឺ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​/J​an​ss​e​n ​ដែល​ផលិត​ប្រើប្រាស់​តាម​ប្រព័ន្ធ​ ​V​i​r​a​l​ ​Vector​។​ ​V​i​r​a​l​ ​Vector​ ​មានន័យ​ថា​ ​ជា​ការខ្ចី​វី​រុ​ស​ដទៃ​ដែល​មិន​ជា​វី​រុ​ស​កូ​វី​ដ​-​១​៩​ខ្លួនឯង​ឡើយ​ ​ភាគច្រើន​ជា​វី​រុ​ស​ផ្ដាសាយ​ ​ដែល​ជាទូទៅ​គេ​យកចេញ​ពី​សត្វ​ស្វា​ម្យ៉ាង​ឈ្មោះ​ ​ស៊ីម​ប៉ង់ហ្ស៊ី​។​»​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​យ៉ាង​ដូច្នេះ​ ​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ដឹង​កាន់​ច្បាស់​បន្ថែម​ទៀត​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​ ​នៅ​ប្រទេស​ចិន​ ​អ្នកវិទ្យាសាស្ត្រ​របស់​គេ​ក៏បាន​រក​ឃើញ​ ​និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ដោយខ្លួនឯង​ផង​ដែរ​។​ ​ចិន​បាន​ផលិត​វ៉ាក់សាំង​ពីរ​ ​គឺ​ ​Sin​o​p​harm​ ​និង​ ​Sin​o​v​a​c​។​ ​ទាំង​ស៊ី​ណូ​ហ្វា​ម​ ​និង​ស៊ី​ណូ​វ៉ា​ក់​មិនបាន​ផលិត​ដោយ​ការ​ប្រើ​តាម​វិធីសាស្ត្រ​ដូច​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​ទេ​ ​ពោល​គឺ​ចិន​ប្រើ​ ​In​activate​d​ ​ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-​១​៩​របស់​ខ្លួន​។​ ​In​activate​d​ ​មានន័យ​ថា​ ​វី​រុ​ស​បាន​ស្លាប់​ទៅ​ហើយ​។​ ​មូលហេតុ​ដែលគេ​ចាក់​វ៉ាក់សាំង​អសកម្ម​ ​ដោយសារ​កាលណា​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ចូលក្នុង​ខ្លួនមនុស្ស​ ​វា​នឹង​បំបែក​ខ្លួន​កាន់តែ​ច្រើនឡើង​។​ ​ដូច្នេះ​មុននឹង​ចាក់​ចូល​ខ្លួនមនុស្ស​ ​គេ​ត្រូវ​ដុត​ ​ឬ​ប្រើ​សារធាតុ​គីមី​ ​ឬក៏​ប្រើប្រាស់​កាំរស្មី​ដើម្បី​រំងាប់​សារពាង្គ​កាយ​ខាងក្នុង​ ​ដែល​មិន​អាច​ធ្វើ​ឱ្យ​ខាងក្នុង​របស់​វានៅ​ក្នុង​មនុស្ស​បាន​ឡើយ​។​ ​ក្រោយគេ​រំ​ងាប់ហើយ​ ​ពេល​ចាក់​ចូល​ខ្លួនមនុស្ស​វា​លែង​ឆ្លង​ ​ព្រោះ​គេ​បាន​សម្លាប់​សារធាតុ​របស់​វា​រួចហើយ​។​

​ក្រៅពី​វ៉ាក់សាំង​របស់​ចិន​និង​សហរដ្ឋអាមេរិក​ ​នៅ​មាន​ប្រភេទ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពីរបី​ទៀត​ដែលគេ​កំពុង​ប្រើប្រាស់​លើ​លោក​ផង​ដែរ​ ​គឺ​វ៉ាក់សាំង​ S​put​n​i​k-​V​ ​របស់​ប្រទេស​រ៉ុស្ស៊ី​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​នេះ​ រ៉ូស្ស៊ី​ប្រើ​វី​ធី​សាស្ត្រ​ផលិត​ប្រើប្រាស់​តាម​ប្រព័ន្ធ​ ​G​am​ ​Co​v​i​d​-​V​a​c (​ប្រើ​ពីរ​ ​V​i​r​a​l​ ​Vector​s)​។​

​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​មួយទៀត​ ​គឺ​ផលិត​នៅ​ឥណ្ឌា​។​ ​នៅ​ឥណ្ឌា​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​​​ដែល​បាន​ទទួលការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​គឺ​ B​h​a​rat​ B​i​o​t​e​c​h​ ​អ្នក​ផលិត​វ៉ាក់សាំង​ ​Co​v​a​x​in​ ​ដោយ​ការ​ប្រើ​ក​ម្ទេ​ច​វី​រុ​ស​ដែលគេ​សម្លាប់​រុក្ខជាតិ​ខាងក្នុង​របស់​វា​រួច​។​ ​ក្រុមហ៊ុន​មួយទៀត​ ​ដែល​ផលិត​វ៉ាក់សាំង​ស្ទើរតែ​ជាង​៦​០​ភាគរយ​ ​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​ ​នោះ​គឺ​វិទ្យាស្ថាន​ ​Serum​។​ ​វិទ្យាស្ថាន​នេះ​បាន​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​ ​Ox​ford​–​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​ដើម្បី​ផលិត​វ៉ាក់សាំង​ ​ដែល​មាន​​​រូបមន្ដ​ ​និង​សារធាតុ​ដូច​ ​As​t​raZe​n​e​ca​ ​នៅ​អង់​គ្ល​ស​ដែរ​ ​ក៏ប៉ុន្តែ​វា​ត្រូវ​ឱ្យ​រហ័ស​នាម​ថា​ ​Co​v​axil​ ​ដើម្បី​កុំ​ឱ្យ​ច្រឡំ​ជាមួយ​ ​Co​v​a​x​in​។​

​ដោយ​យោង​តាមដំណើរ​ការ​ផលិត​វ៉ាក់សាំង​ទាំងប៉ុន្មាន​ខាងលើ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ទាំងនោះ​ ​គឺ​មិន​ជា​ខុសគ្នា​នោះ​ទេ​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​ប្រទេស​ជាច្រើន​បាន​ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ជាបន្តបន្ទាប់​គ្នា​ ​ដោយ​គេ​រក​ឃើញ​មាន​ករណី​ឈាមកក​នៅ​ក្នុង​សរសៃឈាម​ ​ដែល​អាច​នាំ​ឱ្យ​គាំងបេះដូង​ ​ក្នុងចំណោម​អ្នក​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​។​ ​ដំណឹង​នេះ​មិន​ត្រឹម​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​បណ្ដា​ប្រទេស​ដូចជា​ ​ដា​ណឺ​ម៉ាក​ ​អ៊ី​ស្លង់​ ​ន​័​រ​វែ​ស​ ​និង​អ៊ីតាលី​ ​សូម្បី​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​មានការ​ព្រួយបារម្ភ​និង​ដាក់​មន្ទិលសង្ស័យ​ដែរ​ ​ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​អល់អែក​ទៅ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ទាំងនេះ​។​

​ជុំវិញ​បញ្ហា​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​ដោយ​កុំ​មានការ​ព្រួយបារម្ភ​ ​ព្រោះ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​រួម​ទាំង​អង្គការ​យូ​នេ​សេ​ហ្វ (U​NICE​F​) ​ស្រាវជ្រាវ​មិន​ឃើញ​ពី​បរិមាណ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ​ ​ទោះ​នៅ​អឺរ៉ុប​គេ​រក​ឃើញ​ក៏ដោយ​ ​ក៏​ក្នុង​ក​ម្រិ​ត​ទាប​បំផុត​។​ ​នៅ​ប្រទេស​អភិវឌ្ឍ​ ​ឬ​ប្រទេស​ឧស្សាហកម្ម​ខ្ពស់​ ​គេ​តែងតែ​យកចិត្តទុកដាក់​ទៅលើ​សុខុមាលភាព​ប្រជាពលរដ្ឋ​របស់​គេ​ ​ព្រោះ​បើសិនណា​ការ​ចាក់​វ៉ាក់សាំង​រួចហើយ​មាន​បញ្ហា​ ​គេ​នឹង​ប្ដឹង​ ​ប៉ុន្តែ​គេ​ថ្លឹងថ្លែង​យក​ផល​ចំណេញ​ច្រើនជាង​ ​និង​ផល​ប៉ះពាល់​តិចតួច​។​

​«​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចាក់​ទៅ​ ​មិនថា​ស៊ី​ណូ​ហ្វា​ម​ ​មិនថា​ស៊ី​ណូ​វ៉ា​ក់ ​មិនថា​ ​P​f​i​z​e​r, ​Modern​a​, ​As​t​raZe​n​e​ca​, ​គឺ​មាន​ប្រសិទ្ធ​ភាព​ដូចគ្នា​ ​សុវត្ថិភាព​ដូចគ្នា​ ​ហើយ​ទទួល​បាន​ផលប្រយោជន៍​ដូចគ្នា​។​ ​សូម​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​កុំ​មានការ​ព្រួយបារម្ភ​អី​ ​ព្រោះ​ខ្ញុំ​ខ្លួនឯង​ជា​វេជ្ជបណ្ឌិត​ ​ក៏​ខ្ញុំ​ចាក់​ដែរ​។​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែល​ខ្ញុំ​និយាយ​មកនេះ​ ​នៅ​ប្រទេស​ភាគច្រើន​ ​គឺ​លើកលែងតែ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ប៉ុណ្ណោះ​ ​ដែលគេ​ចាក់​តែមួយដង​ ​ក្រៅពីហ្នឹង​ ​វ៉ាក់សាំង​ផ្សេងៗ​ ​គេ​ចាក់​ពីរដង​។​»​ ​នេះ​ជា​ប្រសាសន៍​ណែនាំ​បន្ថែម​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​។​

​តាម​ការស្រាវជ្រាវ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​និង​អង្គការ​យូ​នេ​សេ​ហ្វ (U​NICE​F​) ​បាន​ប្រកាស​ឱ្យ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​បន្ត​ទៀត​ ​ពីព្រោះ​គេ​មិនបាន​រក​ឃើញ​ការ​កក​ឈាម​ក្នុង​សរសៃឈាម​នៅ​ក្នុង​ការស្រាវជ្រាវ​របស់​គេ​ទាល់តែសោះ​៕​

ប្រភពពី interconrooster

Leave a Reply

Your email address will not be published. Required fields are marked *