សូមទេវតាក្នុងលោកជួយថែរក្សា! កូន​ស្រី​សព​លោក គីម ឃីស៊ុន ចាប់ផ្តើម​មានអាការៈ ក្អួតផង ចុកពោះផង​ គ្រូពេទ្យ​ចុះ​មកយកទៅព្យាបាល

នៅព្រឹក​ថ្ងៃ ២០ ខែមិនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានមកទទួលកូនស្រីសពលោក គីម ឃីស៊ុន ដែលមានអាការៈ ក្អួតផង ចុកពោះផង ដែល​កំពុងធ្វើចត្តាឡីស័ក​នៅផ្ទះទៅព្យាបាល ។

គួរ​បញ្ជាក់​ថា បុរសជនជាតិខ្មែរម្នាក់ទៀតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ១៩។បុរសនេះមានឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ ស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ។ បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃ១០ខែមីនាឆ្នា២០២១។

បើ​តាម​លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បុរស​ដែល​ស្លាប់​មានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣ ៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដែលបណ្តាលមកពីជំងឺកូវីដ​១៩​វ៉ៃលុក។

បុរស​ដែល​ស្លាប់​នេះ ជា​ករណីស្លាប់ទី៣ បន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចំរៀងវីដាណែតដែលបានស្លាប់នៅម៉ោង ១១ ៤៥ នាទីព្រឹកនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

ប្រភពពី កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *