អានហើយ ទប់ទឹកភ្នែកអត់ជាប់ទេ! លោក ហួរ ឡាវី ពោលពាក្យទាំងរំជួលចិត្តថា “អូនអើយ សូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធ ទាំងទឹកភ្នែក…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ​។

  

រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ ក្រោយមកបន្តិច ម្តាយ និងប្អូនស្រីពៅ តារាចម្រៀងរូបនេះ ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ។

ដោយសារតែអាណិតម្តាយ និងប្អូនស្រីពៅ ដែលកំពុងតែមានវិជ្ជមាន កូវីដ-១៩ ដែរនោះ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ឌីណែត បានពោលពាក្យ ទំាងរំជួលចិត្តថា ៖

  

“នាងខ្ញុំពេលនេះ បានធូរស្បេីយច្រេីនហេីយ អរគុណបងប្អូនទាំងអស់ ដែលបានបារម្ភ សួរនាំ អ្វីដែលពិបាក គឺការពិសារបាយ​ ជំងឺនេះ គឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ​ ខ្ញុំត្រូវញ៉ាំ ទាំង​ទឹ​កភ្នែ​ក ក៏មាន​ ខំបន្ល​ប់អារម្មណ៍ខ្លួនឯងថា ឆ្ងាញ់ណាស់ ខំបន្លប់​រាំផង អីផង​ ព្រោះខ្ញុំត្រូវតែញ៉ាំ ទោះជាលេ​បពិបាកយ៉ាងក៏ដោយ ដេីម្បីទប់ទល់ជំងឺ និងថ្នាំ​។

 

អ្វីដែលគួរបារម្ភពេលនេះ គឺប្អូនស្រីពៅខ្ញុំ ក៏វិជ្ជមានកូវីត19 ដែរ​ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀត មិនដឹងម៉េចម៉ាទេ ហេីយអ្វីដែលកាន់តែគួរបារម្ភ គឺម៉ាក់របស់ខ្ញុំពេលនេះ គាត់ធ្វេីទុ​ក្ខ ខ្លាំងណាស់ ហេីយពេលនេះ គេបានប្ដូរគាត់ទៅស​​ង្រ្គោះប​ន្ទា​ន់ហេីយ សូមទេវតា​ តាមថែរក្សាពួកគាត់ផង ហេីយក៏សូមអរគុណ ដល់បងបង ក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់ ព្យាបាលពួកគាត់ ក៏ដូចជាខ្ញុំ​ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង”។

រឹតតែរំជួលចិត្តថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំំ ២០២១ គេប្រទះឃើញ លោក ហួរ ឡាវី បានបង្ហោះរូបភាពដ៏ស្រងូតស្រងាត់មួយសន្លឹក អមសារដ៏ចាក់ដោតបេះដូងមួយថា “អូនអើយ សូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធ ទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ សាធុ សាធុ”។

ក្រោយដឹងរឿងនេះ គ្រប់គ្នាបង្ហាញអារម្មណ៍ថា៖ មិនអីទេអ៊ំគាត់ពិតជាឆាប់ជា ថែសុខភាពផង, អង្គុយចាំប្រពន្ធ មើលទៅកំសត់, រឹងមាំឡើងលោកពូ៕

   

Leave a Reply

Your email address will not be published. Required fields are marked *