លោកណុប បាយ៉ារិទ្ធ ដាច់ចិត្តទំលាយអារម្មណ៍ពិត ពីអាការរបស់ខ្លួនឯង ដោយនិយាយទំាងអួលដើម ក ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ មានវិជ្ជមាន កូវីដ-១៩។

លោកបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។

អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ “។

      

លុះមកដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ នេះ ខណៈកំពុងព្យបាល លោកបានរៀបរាប់ទំាង អួ​ល​ដើម​ក ថា ៖

“បើនិយាយពីសុខភាពរបស់ខ្ញុំនៅពេលនេះ ម៉ោងនេះ អត់ទាន់ល្អបរិបូរទេ ប៉ុន្តែខ្ញុំព្យាយាម ក្រោយក Live ដើម្បីមានទំនាក់ទំនង ជាមួយបងប្អូន ចង់ដឹងពីសុខទុក្ខ ពីបងប្អូនទំាងអស់គ្នា, ជឿជាក់ថាបងប្អូនទំាងអស់គ្នា គ្មាននរណាម្នាក់ ចង់ក្លាយជាអ្នកមានជំងឺកូវីដ-១៩ ទេ ប៉ុន្តែងបងប្អូនទំាងអស់គ្នាត្រូវដឹងថា កូវីដគឺនៅក្បែរៗខ្លួនយើង វាអត់មានទៅណាទេ

ព្រោះខ្ញុំបានឆ្លងកាត់ហើយ ហើយ ​បងប្អូនទំាងអស់គ្នា គឺ អត់ដឹងនិយាយពីការលំ​បា​ក យ៉ាងម៉េចឲ្យបងប្អូនយល់ បងប្អូន ខ្ញុំគេង ក្នុង១ថ្ងៃ តែ ៥ ទៅ ១០ នាទី គឺខ្ញុំចាប់ផ្តើមដឹងខ្លួនវិញហើយ ព្រោះជំ​ងឺនេះ វាអត់ធ្វើឲ្យយើងគេងលក់ ស្កប់ស្កល់ទេ ហើយកំលាំង កំ​ហែ​ងក្នុងខ្លួ​ន ក៏អត់ដូចមនុស្សជាធម្មតាដែរ,

ឃើញចំណីអាហារ អស់ហើយ យ៉ាងច្រើនពីរម៉ាត់ ថ្ងៃខ្លះខ្ញុំពិបាកពេក ខ្ញុំញុំាបាយ១ម៉ាត់ ញុំាម្ហូប១ម៉ាត់ ហើយខ្ញុំញុំាទឹកទៅជាមួយគ្នា បានលេបចូល អ៊ីចឹងគឺពិបាកខ្លាំងណាស់ អ៊ីចឹងខ្ញុំអត់ចង់ឲ្យបងប្អូនទំាងអស់គ្នា ជួបហេតុការណ៍ ដែលពិបាក ដោយសារតែជំងឺកូវីដ-១៩ ដូចជាពួកខ្ញុំទេ…”។

នៅមិនទាន់អស់ទេ ថែមទំាងរៀបរាប់ទំាងទឹកភ្នែកទៀត បង្ហាញពីក្តីអាណិតយ៉ាងខ្លាំងចំពោះ គ្រូពេទ្យ ដែលខិតខំព្យាបាលអ្នកជំងឺ ទំាងកំលាំងកាយ និងកំលាំងចិត្ត ស្លៀកពាក់អាវបិតជិតមិនដឹងពិបាកយ៉ាងណា…។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

         

Leave a Reply

Your email address will not be published. Required fields are marked *