បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីម្នាក់ឆ្លងកូវីដ១៩ បានទៅស្នាក់នៅខេត្តតាកែវ!

តាមការឲ្យដឹងពីលោកកេត​ ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ ៣២ ឆ្នាំ ជាបបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១៣មីនា មានវិជ្ជមានជំងឺកូវីដ១៩។

ការរកឃើញនេះ បន្ទាប់ពី សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកម្តៅឡើងខ្ពស់ នៅព្រឹកថ្ងៃទី ១៤ បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) រដ្ឋបាលស្រុកនិងមន្ទីពេទ្យបង្អែកបាទីបានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។

លោក កេត ម៉ៅបង្ហោះនៅលើហ្វេសប៊ុកថា មកដល់រាត្រីថ្ងៃទី១៦ មីនា នេះ លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល៕

អត្ថបទ៖ ឡេង ដេត
ប្រភពពី កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *