សូមចូលរួមអបអរសាទរចំពោះបវរកញ្ញាកម្ពុជា! ទីបំផុត Miss Grand Cambodia ឈរលំដាប់លេខរៀងទី១ ក្នុងជុំទីមួយនៃការប្រកួតបវរកញ្ញាពិភពលោក

ការប្រកួតនៅជុំទីមួយបានប្រព្រឹត្តទៅយ៉ាងស្វុតស្វាញលើចំនួនអ្នកគាំទ្រ Like និង Share ចំពោះបេក្ខនារីបវរកញ្ញាមកពីបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក។ អ្វីដែលគួរឲ្យរំភើបនោះបវរកញ្ញាតំណាងឲ្យកម្ពុជា បានឈរលើលំដាប់លេខរៀងទីមួយ ក្នុងតារាងកំពូល៥ (Top 5) ដែលមានចំនួនអ្នកគាំទ្រ Like និង Share ច្រើនជាងគេបំផុត។

ក្នុងនោះបេក្ខនារីដែលបានជាប់ក្នុងតារាងកំពូល (Top 5) រួមមាន៖
1. Miss Grand Cambodia (បវរកញ្ញាកម្ពុជា)
2. Miss Grand Colombia (បវរកញ្ញាកូឡុំប៊ី)

3. Miss Grand Brazil (បវរកញ្ញាប្រេស៊ីល)
4. Miss Grand Ecuador (បវរកញ្ញាអេក្វាឌ័រ)
5. Miss Grand Indonesia (បវរកញ្ញាឥណ្ឌូនេស៊ី)

ជាមួយគ្នានេះដែរ កម្មវិធី Miss Grand International ឆ្នាំ ២០២១ បានចាប់ផ្តើមដំណើរការកម្មវីធីប្រកួតប្រជែងរបស់ខ្លួន កាលពីដើមខែមិនានេះ ដោយមានវត្តមានបវរកញ្ញាមកពីបណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយក្នុងនោះក៏លេចវត្តមានបវរកញ្ញារបស់កម្ពុជាយើងមានកញ្ញា លីវ ជីលី ជាតំណាងចូលរួមផងដែរ។ សម្រាប់ទីកន្លែងដែលត្រូវបានជ្រើសរើសក្នុងប្រកួតឆ្នាំនេះមានទីតាំងស្ថិតនៅទីក្រុងបាំងកក ប្រទេសថៃ។

គូសជម្រាបផងដែរថា Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយអ្នកស្រី Nawat Itsaragrisil។ បន្ទាប់ពីធ្វើការជាផលិតករនិងជាអ្នកដឹកនាំថ្នាក់ជាតិនៃបវរកញ្ញាថៃ ៧ ឆ្នាំរហូតដល់ឆ្នាំ ២០១២ និងបានបម្រើការជានាយកជាតិនៃបវរកញ្ញាផែនដីថៃ។ ការប្រកួតនេះត្រូវបានចាក់ផ្សាយដំបូងដោយប៉ុស្តិ៍លេខ ៧ ក្នុងប្រទេសថៃ។ ក្នុងឆ្នាំ ២០១៦ បវរកញ្ញាហ្គ្រេនថៃបានចាប់ផ្តើមជ្រើសរើសយកការប្រកួតប្រជែងថ្នាក់ខេត្តដល់អ្នករៀបចំបុគ្គលដែលនឹងមានឈ្មោះជាម្ចាស់ជើងឯកថ្នាក់ខេត្តចំនួន ៧៧ រូបដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ។ នៅឆ្នាំ ២០២០ ការប្រកួតនេះត្រូវបានប្តូរពីប៉ុស្តិ៍លេខ ៧ ទៅចាក់ផ្សាយតាមប៉ុស្តិ៍លេខ ៣១ ជំនួសវិញ។

ជ័យលាភីបវរកញ្ញាថៃគឺជាតំណាងប្រទេសរបស់ការប្រកួតអន្តរជាតិ Miss Grand International ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ផងដែរ។ ការប្រកួតជ្រើសរើសអ្នកចូលរួមដែលត្រូវបានជ្រើសរើសដោយអ្នកមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនីមួយៗ។ ការប្រកួតបីដំបូងត្រូវបានធ្វើឡើងនៅប្រទេសថៃខណៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក៏បានធ្វើនៅក្រៅប្រទេសផងដែរដោយចាប់ផ្តើមនៅឆ្នាំ ២០១៦ មកទល់នឹងបច្ចុប្បន្ន។ នៅឆ្នាំ ២០២០ បេក្ខនារីត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ នៅប្រទេសវេណេហ្ស៊ុយអេឡាប៉ុន្តែដោយសារតែការរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អ្នករៀបចំកម្មវិធីបានសម្រេចពន្យារពេលការប្រលងជ្រើសរើសបវរកញ្ញាលើកទី ៨ ដល់ឆ្នាំ ២០២១ និងផ្លាស់ទីតាំងទៅទីក្រុងបាងកក ប្រទេសថៃវិញ៕

អត្ថបទដោយ៖កាន់ ដារ៉ា (អ្នកនិពន្ធផ្នែកភាពជាអ្នកដឹកនាំ)
ប្រភពពី Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *