សូម​ប្រយ័ត្ន​!​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣​មីនា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ រន្ទះ​នឹង​ខ្យល់​កន្ត្រាក់!

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ រន្ទះ​នឹង​ខ្យល់​កន្ត្រាក់ ក្នុង​អំឡុង​ថ្ងៃ​ទី​១៧ ដល់​២៣​មីនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២១ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៧-២៣ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ដូច​ជា ថ្ងៃ​ទី​១៧-១៩ ខែមីនា ឆ្នាំ​២០២១ ឥទ្ធិពល​នៃ​ខ្យល់​ស្ងប់​វិលវល់ ( DIVERGENCE WIND) និង​ប​ណ្តូ​សម្ពាធ​ទាប​ជា​ច្រើន (LOW PRESSURE CELL) ។
នៅ​ថ្ងៃ​ទី​២០-២៣ ខែមីនា ឆ្នាំ​២០២១ ភាគ​ឦសាន​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ា​ស៊ី​ហ្វិ​ក និង​ភាគ​និរតី​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូ​នេ​ស៊ី ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥-២៨ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៥-៣៨ °C នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥-២៨ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៨ °C នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ផ្សែង​ក្រូច​ទៅ​ច្រើន ។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ °C និង​សីតុណ្ហភាព​អតិ​ប​រម្យ មាន​ពី​៣២-៣៥ °c​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន បាតុភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន នៅ​ថ្ងៃ​ទី​២១-២៣ ខែមីនា ៕

Leave a Reply

Your email address will not be published. Required fields are marked *