អ៊ុំស្រី បានសួរថា “ហើយនៅខាងណាវិញ?” មានអី ឧកញ៉ា ម៉ុង ឫទ្ធី ឆ្លើយមួយម៉ាត់ យ៉ាងខ្លី ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈពេលលោកកំពុងតែដើរមើលការងារ ស្រាប់តែប្រទះឃើញ អ៊ុំស្រីពីរនាក់ ដែលដេីររកជីក​ដំឡូង​ជ្រូក​ និងដំឡូងខ្យ៉ា​ ហើយលោកក៏បានជូនថវិកាមួយចំនួន។

បន្តិចក្រោយមក អ៊ុំស្រីម្នាក់ បានសួរថា “ហើយនៅខាងណាវិញ?” មានអី ឧកញ៉ា ម៉ុង ឫទ្ធី បានឆ្លើយយ៉ាងខ្លី លេងសើចជាមួយ អ៊ុំស្រីទំាងពីរថា “ខ្ញុំអាចារ្យវត្តបឹងខ្នា “។

    

ឧកញ៉ា ម៉ុង ឫទ្ធី បានភ្ជាប់សារខ្លីមួយទៀត បញ្ជាក់បន្ថែមថា “វេលាម៉ោង​១១ព្រឹក​ ថ្ងៃ​អាទិត្យ ​ទី ​១៤​ ខែមីនា​​​ ឆ្នាំ​ ២០២១​ ក្នុង​ដំណើរ​ទៅមេីល​ក្រុមការងារគ្រឿងចក្រ​ ស្ថាបនា​បារាយណ៍ ដែល​អាច​ស្តុកទឹកបាន​ចំនួន​១,០០០,០០០ម៉ែត្រ​គីប​ បានឃេីញ​ប្រជាពលរដ្ឋ​ពីរនាក់ ​ដេីររកជីក​ដំឡូង​ជ្រូក​ និងដំឡូងខ្យ៉ា​យកទៅលក់បាន​៥០០០រៀលក្នុង០១គីឡូ​ និកអាណិត​ពួកគាត់​ខ្លាំង​ណាស់​ ម្តាយគេ​ ដូចជាម្តាយខ្ញុំ ដែល​ មានតែ​សម្ភារ និង​ថវិកា ​ជូនអោយពួកគាត់​ សោកស្តាយ​ខ្លាំង​ណាស់ ​ដែល​មិនអាចជូនដោយផ្ទាល់ដៃបាន​ ដោយសារតែ ​មានព្រែកធំមួយ ដែល​មិនអាចឆ្លងបាន​។”។

         

ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យគ្រប់គ្នាប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន សម្តែងក្តីសប្បាយរីករាយ និងអស់សំណើចយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា មិនត្រឹមតែធ្វើខ្លួនយ៉ាងសាមញ្ញ មិនរើសអើង ប៉ុណ្ណោះទេ ថែមទំាងចេះលេងសើចទៀត ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

       

Leave a Reply

Your email address will not be published. Required fields are marked *