រវល់តែទៅរាវលៀសលក់ មកវិញបាតកូនស្រីអាយុ ៧ ឆ្នាំ និង ប្តីឈឹង ដើររកឆោឡោដល់ថ្មើរនេះនៅមិនឃើញ!

នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ មានករណីបាត់ខ្លួនមនុស្ស ២ នាក់ ត្រូវជាឪពុក និង កូនស្រី ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិ អូរតាកាំ ២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានអះអាងថាត្រូវជាបងប្អូនជីដូនមួយបានបញ្ជាក់ឱ្យដឹងថា បុរសដែលបានបាត់ខ្លួលខាងលើមានឈ្មោះ ថង (មានសតិមិនប្រក្រតី) និង កូនស្រី ឈ្មោះ ថង វត្តី មានអាយុ ៧ ឆ្នាំ ហើយបុរសរូបនេះមានប្រពន្ធឈ្មោះ ផល មុំ មានមុខរបររាវលៀសនៅក្នុងស្ទឹងសង្កែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងថា ជារៀងរាល់ថ្ងៃបុរសខាងលើតែងជិះម៉ូតូទៅយកប្រពន្ធនៅទីតាំងស្ទឹងសង្កែ ហើយមានពេលខ្លះប្រពន្ធកាត់ជិះម៉ូតូឌុបមកខ្លួនឯង ។ នៅល្ងាចថ្ងៃកើតហេតុបុរសខាងលើបានបបួលកូនស្រីឈ្មោះ ថង វត្តី ទៅជាមួយ និង គ្មានទូរស័ព្ទសម្រាប់ទាក់ទងទេ ចាប់ពីពេលនោះមកក៏បាត់ដំណឹងសូន្យឈឹង មិនដឹងគាត់យកកូនទៅណាទេរហូតមកទល់ពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Oun Leak បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមថា «បើបងប្អូនឃើញកូនស្រី និង ប្រុសម្នាក់នេះនៅទីណា ជួយ Call មកប្រាប់ខ្ញុំផង បាត់តាំងពីយប់មកដល់ស្មើរនេះរកមិនទាន់ឃើញទេ ម្ដាយរវល់ទៅរកលៀសនៅស្ទឹង មកដល់ផ្ទះបាត់កូន និង ប្ដីគ្មានដំណឹង» ៕

Leave a Reply

Your email address will not be published. Required fields are marked *