ស្ត្រីជាម្ដាយហូរទឹកភ្នែកច្រោកៗ ផ្ដល់កំណើតកូនក្នុងមណ្ឌលចត្តាឡីស័ក!

រំភើប លាយឡំជាមួយទឹកភ្នែកស្រក់ចុះដោយមិនដឹងខ្លួន កំណើតទារកដ៏គួរឱ្យស្រឡាញ់មួយរូប បានប្រសូត្រចេញយំកងរំពងពេញមណ្ឌលចត្តាឡីស័ក ដោយគ្មានសាច់ញាតិ ស្វាមី ផ្ដល់កម្លាំងចិត្តឡើយ ។

អ្នកជាម្ដាយរំភើបលាយអារម្មណ៍ក្ដុកក្ដួលរកថាមិនត្រូវ ស្ត្រីគ្រប់រូបថ្ងៃសម្រាលកូន គឺប្រៀបដូចជាការឆ្លងកាត់មហាសាគរដ៏ធំល្វឹងល្វើយ ត្រូវការអ្នកផ្ដល់កម្លាំងចិត្ត និងពិសេសស្វាមីនៅក្បែរ តែអ្នកម្ដាយរូបនេះ បានត្រឹមគ្រូពេទ្យជួរមុខកម្ពុជា ជួយចម្លងឱ្យផុតពីសេចក្ដីទុក្ខទាំងម្ដាយ និងកូន ប្រកបដោយសុវត្ថិភាព ។

តាមគណនីហ្វេសប៊ុក Vanneth Chan បានរៀបរាប់ថា៖ «ស្រីផ្ទៃពោះគ្រប់ខែ ស្ថិតក្នុងចត្តាឡីស័កបានឈឺសម្រាលកូនទី២ នៅម៉ោង៩:00 កូនប្រុស២.៨ គ.ក សម្រាលដោយ សុវត្តិភាព មុនសម្រាលម្តាយគាត់និយាយទាំងទឹកភ្នែក…អ្នកគ្រូជួយកូនខ្ញុំផងខ្ញុំទៅជិតកូនមិនបានទេ ឃើញកូនឈឺពោះអាណិតកូនណាស់តែមិនដឹងត្រូវធ្វើមិចជួយកូនបាន» ៕

អត្ថបទ៖ MC Chandarareth

Leave a Reply

Your email address will not be published. Required fields are marked *