ប្រវត្តស្នេហា ស្រ្ដីខ្មែរម្នាក់ដែលក្លាយជាភរិយាស្របច្បាប់គ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរ!

កាលពីថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២១ នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ានិច្ច ម៉ៅ បានសរសេររៀបរាប់ពីប្រវត្តស្នេហាស្រ្ដីខ្មែរម្នាក់ក្លាយជាភរិយាស្របច្បាប់ក្នុងគ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរលើបណ្ដាញសង្គមថា៖ ប្រវត្តិស្នេហ៍នារីខេត្តកំពង់ធំ និងម្ចាស់ប្រាសាទ Brandenbourg… ខែសីហា ឆ្នាំ2010 នាពេលល្ងាចបន្តិច ថ្ងៃរៀបនឹងទៅលិចទៅហេី្យ មានបុរសម្នាក់សំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស ខ្ពស់ស្រឡះ ច្រមុះស្រួច ក្នុងដៃមានកាន់ឆ័ត្រ (រដូវវស្សានៅប្រទេសកម្ពុជា) បានដេីរសំដៅមកកន្លែងធ្វេីការខ្ញុំ គាត់ហាក់បីដូចជាវង្វេងផ្លូវព្រោះគាត់កាន់ផែនទីនៃទីក្រុងភ្នំពេញ គាត់បានបង្ហាញផែនទីហេី្យសួរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តរួមការងារខ្ញុំ ប៉ុន្តែដោយសារតែពួកគាត់ពុំសូវចេះភាសាអង់គ្លេស និយាយស្តាប់គ្នាមិនសូវបាន ខ្ញុំក៏ចូលមកជួយបកប្រែ… ក្រោយពីបាននិយាយពន្យល់ប្រាប់គាត់ពីផ្លូវទិសដៅដែលគាត់ចង់ទៅ គាត់មានការភ្ញាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អេីលយ៉ាងខ្លាំងនឹងភាសាអង់គ្លេសខ្ញុំ ព្រោះខ្ញុំត្រឹមតែជាអ្នករត់តុ លេីកភេសជ្ជៈនៅក្នុងហាងមួយនៅមាត់ទន្លេ ចុះហេតុអ្វីការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ទាំងពាក្យនិងវេយ្យាករណ៍បែបនេះ? បូករួមនឹងភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួសរាយរបស់ខ្ញុំ ញញឹមឡេីងស្ងួតជេីងធ្មេញហេី្យកំប្លែងទៀតនោះ ក៏បុរសម្នាក់នោះលែងខ្វល់ពីផែនទីក៏ទាញកៅអីអង្គុយ…. អ្វីដែលខ្ញុំសួរគាត់មុនគេបង្អាស់គឺ “បេីអ្នកមិនប្រកាន់ទេ តេីអាចអោយខ្ញុំសុំមេីលចិញ្ចៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកពាក់នៅលេីកូនដៃអ្នកបានទេ? ខ្ញុំពុំធ្លាប់ជួបជនបរទេសណាពាក់ចិញ្ចៀនបែបនេះទេ” —ទឹកមុខគាត់ឆ្ងល់ គាត់ក៏ហុចដៃអោយខ្ញុំមេីលនិងនិយាយថា “វាជាចិញ្ចៀនប្រចាំគ្រួសារខ្ញុំ” —ខ្ញុំក៏សួរបន្ថែម “ជួយប្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្តន័យចិញ្ចៀនអ្នកបន្តិចបានទេ ខ្ញុំឆ្ងល់ណាស់ “ —គាត់មេីលមុខខ្ញុំញញឹមហេី្យសួរ “តេីអ្នកធ្លាប់ឃេីញវាពីមុនមកមែន? “ —ខ្ញុំឆ្លេីយ “ចាស, ធ្លាប់! គឺនៅក្នុងសុបិត្ត” ពួកយេីងក៏សេីច 😂 ខ្ញុំនិយាយលេងជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ទេ ហេី្យគាត់ក៏ឆ្លេីយថា “ថ្ងៃណាមួយខ្ញុំនឹងប្រាប់អ្នក តែមិនមែនថ្ងៃនេះ! “ —ខ្ញុំក៏តប “ថ្ងៃណាមួយនឹង ថ្ងៃស្អែកមែន? “ —គាត់ថា “យី! ពូកែដេញជេីងម៉្លេសនិងពូកែឆ្ងល់ទៀត “ 😂*សុំបេីករង្វង់ក្រចកបន្តិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បងប្អូនប្រាកដជាឆ្ងល់ដូចគាត់ដែរហេី្យមែនទេ ថាតេីហេតុអ្វីខ្ញុំចាប់អារម្មណ៍ចិញ្ចៀនគាត់?) ពេលដែរគាត់ចង្អុលផែនទីសួរខ្ញុំ ខ្ញុំឃេីញជញ្ចៀនគាត់ ធ្វេីអោយខ្ញុំនឹងឃេីញដល់ព្រះអង្គម្ចាស់ Charles ដែលជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth នៃប្រទេសអង់គ្លេស រូបរាងជញ្ចៀនពិតជាដូចគ្នាណាស់ គ្រាន់តែរចនាម៉ូតខុសគ្នា (រចនាម៉ូតជញ្ចៀនតាមវង្សត្រកូល) តាមការដឹងរបស់ខ្ញុំមុនជួបគាត់(ប្តី) ចិញ្ចៀនបែប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាចិញ្ចៀននិមិត្តរូបរបស់ខ្សែស្តេចរឺអភិជនលោកខាងលិច ភាគច្រេីនគេពាក់នៅលេីកូនដៃ.. ខ្ញុំគឺជាមនុស្សចូលចិត្តស្រាវជ្រាវពីប្រវត្តិស្តេចអង់គ្លេស កាលនឹងតែងតែស្រមៃចង់បានប្តីជនជាតិអង់គ្លេស ចង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅស្គាល់ ទៅរស់នៅប្រទេសអង់គ្លេស ខ្ញុំស្រលាញ់ប្រទេសអង់គ្លេសជាងគេបង្អស់ ពេលខ្លះក៏ស្រមៃចង់រៀបការជាមួយរាជបុត្រអង់គ្លេសទៀតផង 😂 នេះជាហេតុផងមួយដែលធ្វេីអោយខ្ញុំខំរៀនភាសាអង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្លេស ☺️ កាលនឹងខ្ញុំដឹងប្រវត្តិស្តេចអង់គ្លេសគួរសមដែរព្រោះខ្ញុំមេីលតាមឯកសារ ពត៍មាន មេីលរឿង ដូច្នេះហេី្យពេលខ្ញុំឃេីញចិញ្ចៀននេះលេីដៃបុរសដែលសួរពីផែនទីនេះ ក្នុងចិត្តពិតជាចង់ដឹងណាស់តេីគាត់ជាអ្នកណា? មកពីណា” ! * 👉 អត្តន័យចិញ្ចៀនខ្ញុំបកស្រាយនៅលេីរូបថតខាងក្រោម
តោះឥឡូវយេីងបន្តសាច់រឿងទៀត ខ្ញុំសួរគាត់តេីគាត់មកពីប្រទេសណា?

—គាត់ថា “លុចសាំប៊ួរ” ខ្ញុំនិយាយតាមត្រង់អត់ដែលលឺសោះ!! ធ្វេីអោយខ្ញុំឆ្ងល់ទៀតហេី្យ.. ខ្ញុំសួរគាត់ភ្លាម “លុចសាំប៊ួរនឹងមានស្តេចអត់? ជួយសរសេរឈ្មោះប្រទេសអ្នកអោយខ្ញុំបន្តិចមក ខ្ញុំនឹងស្រាវជ្រាវព្រោះមិនដែរលឺទាល់តែសោះ… “ —គាត់មេីលមុខភ្លឹកម៉ាសន្ទុះតូចក៏និយាយ “ខ្ញុំមកលេងស្រុកខ្មែរច្រេីនដងមិនដែលអ្នកណាសួរខ្ញុំចំឡែកៗដូចអ្នកចឹងទេ ប៉ុន្តែខ្ញុំចូលចិត្តអ្នក កាន់តែនិយាយជាមួយអ្នក ខ្ញុំកាន់តែចូលចិត្ត អ្នកជាមនុស្សស្រីឆ្លាត” គាត់និយាយបន្ត “លុចសាំប៊ួរអត់មានស្តេចទេ តែមាន Grand Duke, តំណាងដូចជាស្តេចដែរ…“ ខ្ញុំក៏កាត់សំដីគាត់ “ អូ! Duke, ខ្ញុំយល់ហេី្យព្រោះប្រទេសអង់គ្លេសក៏មាន Duke ជាច្រេីនដែរ ដូចជា Duke of Westminster, Duke of Norfolk, Duke of Richmond ចឹងទៅ…

គាត់បេីកភ្នែកធំមេីលមុខហេី្យនិយាយ “ម៉េចដឹងច្រេីនម៉្លេស?!” ខ្ញុំសេីចហេី្យក៏និយាយបែបលេងសេីចជាមួយគាត់ថា “ខ្ញុំក៏ដឹងទៀតថា អ្នកគឺជាគូរព្រេងខ្ញុំដែលខ្ញុំតាមរកជាយូរលង់ណាស់មកហេី្យ 😂 “ ពួកយេីងក៏សេីចម៉ាទំហឹង 😂 គាត់ថាខ្ញុំកំប្លែងណាស់ ខ្ញុំសួរគាត់ “ហេតុអ្វីគាត់មកស្រុកខ្មែរ?” គាត់ថា ព្រោះគាត់ចូលចិត្តប្រាសាទខ្មែរយេីង ពិតជាស្អាត អស្ចារ្យមែនទែន ពេលទៅដល់ខេត្តសៀមរាបជាលេីកទីមួយនៅឆ្នាំ1998 គាត់ទឹកភ្នែករលីងរលោងរំភេីបចិត្តនិងស្ងប់ស្ងែងបំផុតព្រោះគាត់បានទៅលេងប្រទេសជាច្រេីន តែមិនដែលឃេីញមានប្រាសាទណាស្អាតអស្ចារ្យបែបនេះទេ គាត់បានចំណាយពេលជាច្រេីនម៉ោងនៅប្រាសាទនីមួយៗ

គាត់ចូលចិត្តប្រាសាទបុរាណខ្មែរ ប្រវត្តិសាស្ត្រ វប្បធម៌ ជនជាតិខ្មែរនិងចង់បានប្រពន្ធខ្មែរទៀតផង តែមិនទាន់ជួបអ្នកត្រូវចិត្ត 😄 គាត់ស្គាល់ឈ្មោះប្រាសាទនិងដឹងប្រវត្តិសាស្ត្រខ្មែរយេីងជាច្រេីន.. ក្រោយសំណេះសំណាលគ្នាប្រហែល15-20នាទី គាត់ក៏លារខ្ញុំព្រោះគាត់មានណាត់ជាមួយមិត្តភ័ក្កគាត់ គាត់សុំមកជួបខ្ញុំម្តងទៀតនៅថ្ងៃស្អែកនៅម៉ោងដដែល ខ្ញុំថា “ប្រាកដណាស់ព្រោះអ្នកនៅជំពាក់និយាយពីសាច់រឿងនៃចិញ្ចៀនអ្នកអោយខ្ញុំស្តាប់“ គាត់ក៏សេីច 😄

ថ្ងៃស្អែកមកដល់ ខ្ញុំចាំមេីលផ្លូវគាត់ថាតេីគាត់នឹងត្រឡប់ដូចពាក្យសន្យារឺអត់? មិនត្រឹមតែមកទេគឺទៀងម៉ោងទៀតផង យេីងក៏បន្តសន្ទនាគ្នាទៀត កាន់តែនិយាយកាន់តែចូលចិត្តគ្នាទៅវិញទៅមក ទោះបីគាត់អាយុច្រេីនជាងខ្ញុំបន្តិចមែនតែពួកយេីងមានចំណង់ចំណូលចិត្តដូចគ្នា ការគិតដូចគ្នា យេីងយល់ស្របគ្នាជាច្រេីនរឿង ខ្ញុំគិតថាគាត់ជាសុភាពបុរស ថ្លៃថ្នូរ អ្នកមានចំនឹង និងជាមនុស្សល្អ.. ប៉ុន្តែគាត់នៅតែមិនបានប្រាប់ពីប្រវត្តិចិញ្ចៀនគាត់នៅថ្ងៃនោះ គាត់គ្រាន់តែនិយាយថា “គាត់បានវាពីឪពុកគាត់ ជាចិញ្ចៀនប្រចាំគ្រួសារ” ខ្ញុំក៏ឈប់សួរដេញដោលទៅ កុំអោយទេីសទាល់ព្រោះយេីងទេីបស្គាល់គេ ហេី្យខ្ញុំក៏អាចស្មានដឹងតិចៗខ្លះដែរពីអត្តន័យនៃចិញ្ចៀនបែបនោះ 😊 គួរអោយសោកស្តាយគាត់ក៏ត្រូវឡេីងយន្តហោះត្រឡប់ទៅលុចសាំប៊ួរវិញនៅថ្ងៃបន្ទាប់…

តាំងពីពេលនោះមកពួកយេីងបាននិយាយគ្នាតាមEmail គាត់តែងតែប្រាប់ខ្ញុំជានិច្ចថាបេីខ្ញុំត្រូវការអោយគាត់ជួយរឺជួបទុក្ខលំបាកត្រូវប្រាប់គាត់ គាត់នឹងរីករាយជួយខ្ញុំព្រោះគាត់ដឹងថាជីវភាពខ្ញុំបែបណានៅពេលនោះ ប៉ុន្តែខ្ញុំមិនទទួលយកជំនួយពីគាត់ទេសូម្បីតែមួយដង ព្រោះខ្ញុំគិតថាយេីងមិនទាន់ត្រូវជាអ្វីនឹងគ្នា ត្រឹមជាមិត្តភ័ក្កប៉ុន្នោះ ខ្ញុំមិនចង់អោយទេីសទាល់រឺ មិនចង់អោយគាត់គិតថាខ្ញុំក៏ដូចជាអ្នកផ្សេងដែលគាត់ធ្លាប់ស្គាល់គន្លងមក នៅឆ្នាំ2011 គាត់បានមកលេងស្រុកខ្មែរម្តងទៀត ពួកយេីងជួបគ្នានិយាយដេីរលេងលក្ខណះជាមិត្តភ័ក្ក តែខ្ញុំដឹងថាគាត់មានចិត្តលេីខ្ញុំ 🙈 គាត់បានត្រឡប់ទៅលុចសាំប៊ួរវិញ យេីងក៏និយាយគ្នាតាមemail និង Yahoo Messenger មិត្តភាពកាន់តែជិតស្និតជាងមុនបង្កេីតបានជាមនោស្ចនា

គាត់បានឃេីញការរស់នៅ បន្ទប់ជួលរបស់ខ្ញុំគាត់រន្ធត់ចិត្តណាស់ គាត់សួរថា “តេីអ្នកអាចរស់នៅកន្លែងបែបយ៉ាងដូចម្តេច?“ ប៉ុន្តែខ្ញុំនៅតែមិនទទួលយកជំនួយពីគាត់ដដែល.. នៅឆ្នាំ2012 គាត់បានត្រឡប់មកខ្មែរម្តងទៀត ពេលនោះហេី្យគាត់បានសារភាពនិងសុំខ្ញុំធ្វេីមិត្តស្រី (សង្សារ) យ៉ាងromantic ដោយមានអមបាច់ផ្កាយ៉ាងធំ គ្រឿងអលង្ការ និងទឹកអ៊ប់ជាច្រេីនដប 😊 ខ្ញុំសុំអោយគាត់គិតអោយច្បាស់សិនព្រោះខ្ញុំក្រណាស់ ហេី្យមុខមាត់មិនស្អាតបាតទៀត ..គាត់ឆ្លេីយដោយមិនស្ទាក់ស្ទេី គាត់ថាគាត់ច្បាស់ក្នុងចិត្តណាស់គឺខ្ញុំជាមនុស្សស្រីតែម្នាក់ដែលគាត់ចង់បន្តជិវិតជាមួយ

គាត់មិនប្រកាន់ខ្ញុំក្រទេព្រោះគាត់ក៏មិនមែនជាអ្នកមានដែរ គាត់ក៏មិនយករូបសម្បិត្តសំខាន់ឡេីយ អ្វីដែរសំខាន់សំរាប់គាត់គឺការតស៊ូ អត្តរិក ការនិយាយស្តី ការគិតរបស់ខ្ញុំ នេះហេី្យជាអ្វីៗដែលគាត់មិនអាចរកបាន..គាត់បន្តទៀតថា ខ្ញុំគឺជាមនុស្សស្រីដែលគាត់តាមរកយូរមកហេី្យ… ដូច្នេះគាត់សុំអោយខ្ញុំទទួលយកសំណេីរនេះ ហេី្យផ្តល់ឱកាសអោយគាត់ជួុយអោយជិវិតខ្ញុំរីករាយស្រស់បំព្រង បំពេញរាល់ភាពកក់ក្តៅដែលខ្ញុំខ្វះខាតក្នងជិវិត គាត់ក៏បានសន្យាថានឹងព្យាយាមអោយខ្ញុំសេីចអោយបានច្រេីន.. ពេលលឺគាត់និយាយបែបនេះទឹកភ្នែកក៏ហូរមិនឈប់ អួលដេីម-កនិយាយមិនចេញ មិនដឹងថាតេីនេះជាសុបិន្តរឺជាការពិត?? គាត់ក៏យំតាមខ្ញុំ…

នៅឆ្នាំ 2013 គាត់ក៏បានអញ្ជេីញខ្ញុំមកប្រទេសលុចសាំប៊ួរដេីម្បីជួបគ្រួសារគាត់ ខ្ញុំព្រមទៅ ប៉ុន្តែខ្ញុំមានលក្ខខ័ណ្នមួយ គាត់ត្រូវភ្ចាប់ពាក្យជាមួយខ្ញុំទុកជាការផ្តល់កិត្តិយសដល់ខ្ញុំនិងគ្រួសារខ្ញុំ (នៅឆ្នាំនោះហេី្យដែលខ្ញុំដឹងច្បាស់ថាអត្តន័យចិញ្ចៀនគាត់ 😊) នៅឆ្នាំ 2014 ពួកយេីងបានភ្ចាប់ពាក្យនៅប្រទេសលុចសាំប៊ួរ ហេី្យក៏បានរៀបការនៅខែមិនាឆ្នាំ2016 នៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញដែលមានការចូលរួមពីមិត្តនិងគ្រួសារខាងខ្ញុំ ក៏ដូចជាមិត្តនិងគ្រួសារខាងគាត់មកពីប្រទេសលុចសាំប៊ួរជាច្រេីននាក់… បងប្រុសបង្កេីតគាត់ឈ្មោះ Claude du fays និងប្រពន្ធជាមេបាខាងប្រុស (ម្តាយក្មេកខ្ញុំគាត់ជរាមិនអាចធ្វេីដំណេីរតាមយន្តហោះបាន) ពួកយេីងក៏បានរៀបការនៅលុចសាំប៊ួរម្តងទៀតនៅឆ្នាំដដែលខែកក្កដា ខ្ញុំក៏រស់នៅទីនេះតាំងពីនោះមក ….

 

Leave a Reply

Your email address will not be published.