ទីបំផុត ទេពី កូនស្រី ចាន់ កែវនិមល បានជាសះស្បើយ ពីជំងឺកូវីដ-១៩ ហើយ!

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ-១៩។

 

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ និមល បានបង្ហោះសារទំាងក្តីរំភើបមួយថា “ថ្ងៃដែលខ្ញុំ និងគ្រួសារបាន ធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែង ជួយកូនចៅក្នុងគ្រាអាសន្ន មិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។

ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្នមុន្នី តែងតែបារម្ភ ពីសុខទុក្ខប្អូនៗ ជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញុំាឆ្ងាញ់អត់? ញុំាគ្រប់អត់? គ្រាន់តែដឹងថា ប្អូនៗចង់ញុំាផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត។

 

សួរថា អោយប្អូនៗ គួរប្រើពាក្យអរគុណបែបណា អោយស្មើរទំហំទឹកចិត្តមួយនេះ ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)។

    

ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំដែលមានអាយុជិត១០ ឆ្នាំបានជាសះស្បើយ ពីជំងឺកូវីត១៩ហើយ សូមគោរពអរគុណម្តងទៀត សម្តេចពុក សម្តេចម៉ែ ដែលមិនចោលកូនៗ ក្នុងគ្រាដ៏លំបាកនេះ អរគុណបងប្រុស បងស្រី សម្រាប់ការហត់នឿយ១នេះ អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចតេជោ (TYDA) សម្រាប់ការលះបង់ ដ៏ធំធេង១នេះ”៕

    

Leave a Reply

Your email address will not be published. Required fields are marked *