មើលវីដេអូនេះហើយ បានដឹងថា ឧកញ៉ា ឌួង ឆាយ ស្រឡាញ់កូនស្រីពៅម្នាក់នេះ ខ្លាំងប៉ុណ្ណា អង្គុយបញ្ចុកអាហារកូន ទំាងស្នាមញញឹម…(មានវីដេអូ)

កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នា ហើយ។

 

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ លោកជំទាវ បានបង្ហោះវីដេអូមួយ ដែលបាន call វីដេអូ និយាយជាមួយកូនប្រុសទីពីររបស់ខ្លួន ហើយភ្ជាប់សារបញ្ជាក់ថា ៖

“មនុស្សយេីងម្នាក់ៗ ទឹកចិត្តជាម្តាយ​គ្រប់រូប ពេលដែលលែងលះគ្នាដាច់ស្រេចហេីយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេង មិនអោយខលមកម្តាយគេ ទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ​ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00 ដល់ម៉ោង 10:00 យប់ មិនព្រមយកមកហេីយ​ ហេីយថែមយក iPad លាក់ទុក នៅពេលដែលខ្ញុំខលទៅ មិនដឹងថាកូនខ្លួនឯងនៅកន្លែងណា នៅជាមួយអ្នកណា ហេីយពេលដែលខ្ញុំខលទៅ ក្រុមគ្រួសារ ឆាយ គឺគេឆ្លេីយថា មិនដឹង​។

ហេីយនៅយប់ថ្ងៃនោះដែរ ហេតុតែបារម្មណ៍ពីកូនពេក នាងខ្ញុំ មានអាការញ័​រទ្រូ​ង​ ថប់ដង្ហេីប ហេីយក៏ត្រូវទៅពេទ្យទាំងយប់​ ម៉ោង3ភ្លឺដោយសារទង្វេីរ ដែលគាត់ធ្វេីដាក់ខ្ញុំ ហេីយយកកូនស្រីពៅ ដែលមានអាយុត្រឹមតែមួយខួបកន្លះ ទៅទុកចោល នៅនិងគេ ដែលកូនស្ថិតនៅក្រោមអាយុមេីលថែ ពីម្តាយ ហេីយយប់ទី4​ ថ្ងៃទី11.03.2021 យប់ ដោយសារយប់នោះ ឆាយបានទៅក្រៅ ទុកកូនចោល ហេីយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំ ដោយសារការនឹករបស់កូន និងការលំបាកដែលឆាយធ្វេីដាក់កូន ទេីបគាត់ទ្រាំមិនបាន

កូនប្រុសខ្ញុំ គាត់បានព្យាយាមចង់ខលមកខ្ញុំ ប៉ុន្តែត្រូវឈ្មោះឆាយ ជាឪពុក បានហាមឃាត់ មិនអោយខលមក ហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក​ ទាំងដែលគ្នាមិនចង់ ​ហេីយពាក្យមួយម៉ាត់ដ៏គួរអោយស្រណោះរបស់កូនខ្ញុំនោះគឺ​ (​ខ្ញុំនឹកម៉ាក់​ ខ្ញុំចង់មកផ្ទះយេីងវិញ​ ខ្ញុំមិនចង់នៅហ្នឹងទេ)​

បេីបងប្អូន ពូមីង ជួបរឿង ដូចខ្ញុំ តេីបងប្អូន​ ត្រូវធ្វេីយ៉ាងម៉េចដែរ ​ខ្ញុំពិតជាឈឺចិត្តណាស់ នៅពេលនោះ នាងខ្ញុំព្យាយាម មិនចង់ស្រក់ទឹកភ្នែកទេ​ ហេីយព្យាយាមលេីកទឹកចិត្តកូន ប៉ុន្តែការអាណិតកូន ទប់ចិត្តមិនបាន ទេីបស្រក់ទឹកភ្នែកតាមគាត់​ ក្នុងនាមខ្ញុំជាម្តាយ នឹងប្តេជ្ញាចិត្ត​ នឹងតស៊ូ ដេីម្បីកូន មិនអោយជួបរឿងពិបាកតទៀតទេ តាំងពីថ្ងៃនោះមក ដល់ពេលនេះ មិនដឹងថា ពេលណាបានជួបកូនវិញ”។

មិនចាំយូរឡើយ នៅម៉ោងជាង ១០ នាថ្ងៃ​ ១២ ខែមីនា ឆ្នាំ ២០២១ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយ ដើម្បីជាការ បកស្រាយ ទៅកាន់លោកជំទាវ ដេត ម៉ាលីណា យ៉ាងច្បាស់ៗ ជាពិសេស មានភស្តុតាង បញ្ជាក់ផងដែរ ។

លោកក៏បានភ្ជាប់សារខ្លីមួយថា “បកស្រាយទៅកាន់អតីតរបស់ខ្ញុំ សូមពូមីងបងប្អូនពិចារណាតាមការគួរ ការពិតមាននៅលើលោកនេះ
ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង

#អតីតកាលជាកំហុស
#បច្ចុប្បន្នកាលនៅតែជាកំហុស
#អនាគតកាលប្តេជ្ញានឹងធ្វើអោយបានល្អ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដែអូមួយ បង្ហាញពីសកម្មភាពកំពុងបញ្ចុកអាហារដល់អូនភឺល ដែលជាកូនស្រីពៅរបស់ខ្លួន ឃើញហើយ ពិតជារំភើបជំនួស។

 

ឧកញ៉ា ឌួង ឆាយ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ភាពកក់ក្តៅរបស់កូនៗ ជាស្នាមញញឹម ក្តីសុខនៃជីវិតខ្ញុំ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង”។

ក្រោយឃើញបែបនេះ មហាជនជាច្រើន សម្តែងអារម្មណ៍រីករាយ និងរំភើបជំនួស ក្រោយឃើញសកម្មភាពដ៏ប្រពៃមួយនេះ មើលទៅពិតជាកក់ក្តៅខ្លាំងណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ​ទំាងអស់គ្នា ៖

         
ប្រភពពី​ khnewsposts

Leave a Reply

Your email address will not be published. Required fields are marked *