ស្ទើរមិនជឿ! ប្រែក្លាយពីក្មេងស្រី សម្បុរស្រគាំ ភ្នែក ៤ ទៅជានារី ដ៏ស្រស់ស្អាត ទាក់ចិត្ត អ្នកលេងអ៊ីនធឺណែត ស្ទើរគ្រប់គ្នា!

ចិន៖ នារីវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យ អ្នកលេងអ៊ីនធើណែត លាន់មាត់គ្រប់គ្នា ដោយសារតែ ការប្រែប្រួល រូបសម្រស់ ទាំងស្រុង របស់នាង ដែលធ្វើឲ្យគេ នឹកស្មានមិនដល់ ហាក់បីដូចជាមនុស្ស ពីរនាក់ ផ្សេងគ្នាអីចឹង។


រូបភាព មុន និងក្រោយ របស់ក្មេងស្រីស្រស់ស្អាតនោះ

នារីវ័យក្មេងរូបនេះ មានឈ្មោះថា Zhang Xin គឺជានិស្សិត​ផ្នែកច្បាប់ម្នាក់ ដែលមានរូបសម្រស់ ស្រស់ស្អាត គួរឲ្យចង់គយគន់។​ តាមរយៈរូបថត កាលពីមិនទាន់ពេញវ័យ និងរូបថតបច្ចុប្បន្ន ​របស់ នាង Zhang Xin ដែលគេបានយកមក ធ្វើការប្រៀបធៀប កំពុង​តែធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណែត មានភាពស្រឡាំងកាំង ស្ទើរតែមិនជឿ ថារូបនោះ ជាមនុស្សតែមួយទេ ដោយសារតែ ការផ្លាស់ប្តូរ នៃរូបសម្ផស្ស របស់នាង។

ដោយ​សារ​តែ ​សម្រស់​ដ៏​ទាក់ទាញ មុខស្រស់ដូចទេពធីតា និងជើងស្រឡូនស្អាត របស់ Zhang បានឆក់យកចិត្ត អ្នកលេងអ៊ីនធើណែត ជាច្រើន នៅលើបណ្តាញសង្គម នានា។ មិនតែប៉ុណ្ណោះ ក៏មានបុរសៗជាច្រើន ប៉ងរៀបការ ជាមួយនាង ថែមទៀតផង៕


រូបភាពពីមុខ របស់នាង Zhang Xin













រូបភាពនាពេលបច្ចុប្បន្នរបស់នាង Zhang Xin

ប្រភព៖ បរទេស

Leave a Reply

Your email address will not be published. Required fields are marked *