រំភើបជំនួស ! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ 5 ឆ្នាំ គង់ ចាន់ស្រីមុំ ទំលាយរូបភាព ចេញមក ហើយប្រាប់ថា… (មានវីដេអូ)

ទស្សនិកជនជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយរូប នៅតែឋិតក្នុងអារម្មណ៍ អ្នកគាំទ្រដដែល មកដល់ពេលនេះ ពិសេស ស្រីមុំ នៅតែរក្សាសម្រស់ រូបរាង និងមុខមាត់ ស្រស់ស្អាតដដែល បើទោះមានកូនស្រី ក៏ដោយ។

តារាសម្តែងរូបនេះ កំពុងសាងសុភមង្គល ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន យ៉ាងមានក្តីសុខ ហើយក៏មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាដ៏រីករាយ និងសប្បាយៗ ជូន ស្វាមី និងម៉ូម៉ូ ដែលជាកូនស្រី សំណព្វចិត្តរបស់ខ្លួន បើទោះមានការងាររវល់យ៉ាងណាក៏ដោយ។\

ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ស្រីមុំ បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក ដែលថតជាមួយស្វាមី ពិសេស អមសារដ៏ផ្អែមល្ហែមមួយថា ៖

“Happy 5th anniversary

14​ ខែមីនា​ ជាថ្ងៃដែលបុរសជិះសេះស​ម្នាក់នេះ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ហេីយឈានជេីងមកបំពេញចន្លោះខ្វះខាតដែលនារីម្នាក់នេះត្រូវការ​ ។ អរគុណប្ដីដែលមិនដែលធ្វើឱ្យអូនខកបំណងចាប់តាំងពីថ្ងៃដែលអូនសម្រេចយកបងធ្វេីជាស្វាមី​ អរគុណ​ដែលផ្តល់អោយអូននិងកូននូវសុភមង្គលគ្រួសារដ៏កក់ក្តៅ​ រួមទាំងសេចក្តីសុខទាំងផ្លូវចិត្ត​ និងផ្លូវកាយ I love u”។

ស្រីមុំ បានបង្ហោះពីសកម្មភាព របស់ស្វាមី ហើយពោលពាក្យមួយឃ្លាថា “គ្រប់យ៉ាងពីក្រោយរូបភាពស្អាតៗ របស់ម៉ាមី គឺមានប៉ាប៉ាជាអ្នកជួយជានិច្ច ស្រលាញ់​ណាស់លោកអេីយ Kem seyha ha”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                     

Leave a Reply

Your email address will not be published. Required fields are marked *