មិនទាន់ចប់ទេ ! មុននេះ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារមួយទៀតហើយ ថា “បងប្លុកអាខោន ផេក អី អត់សំខាន់ តែបងត្រូវមកដោះស្រាយជាមួយអូន បងចង់លែង ចង់ធ្វើយ៉ាងម៉េចក៏បាន តែសុំ…”

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនផ្ទុះការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះសារជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។

     

ដោយសារតែចង់បកស្រាយជូនភរិយា និងមហាជនទូទៅ កុំឲ្យមានការយល់ច្រឡំទៅលើរូបលោកតទៅទៀតនោះ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី បានចេញមុខ Live វីដេអូ ហើយ ដោយលោកប្រាប់ច្បាស់ៗថា លោកមិនមានទំនាក់ទំនងជាមួយនារីណាម្នាក់ឡើយ។

រឹតតែអាណិតខ្លោចចិត្តថែមទៀតនោះ លោក សុវណ្ណ រិទ្ធី បានរៀបរាប់ទំាងទឹកភ្នែកជោគថ្ពាល់ថា “បើនិយាយពីលុយខ្ញុំអត់មានទេបងប្អូន ខ្ញុំអត់មានការងារធ្វើ១ឆ្នាំហើយ ហើយបើនិយាយពីមិត្តភក្តិ អត់មានអ្នកណាគេហ៊ានរាប់អានខ្ញុំទៀតទេ ពេលភរិយាខ្ញុំគាត់ចង់ទិញទឹកដោះគោឲ្យកូន ខ្ញុំសុខចិត្តទៅខ្ចីលុយគេ អ្នកខ្លះដែលជាមិត្តភក្តិធ្លាប់រាប់អានគ្នា មានអ្នកខ្លះគេរើសអើងយើង គេអត់រាប់អានយើងទេ “។

      

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ភរិយាលោក សុវណ្ណ រិទ្ធី ពោលពាក្យ បែបនេះទៀតថា “បងប្លុកអាខោន ផេក អី អត់សំខាន់ តែបងត្រូវមកដោះស្រាយជាមួយអូន បងចង់លែង ចង់ធ្វើយ៉ាងម៉េចក៏បាន តែសុំកុំមិនមានដំណោះអោយអូនបែបនេះ………………”។

ក្រោយមកបន្តិច ភរិយាលោក បានបង្ហោះសារមួយទៀត ដោយរៀបរាប់ថា “មនុស្សយើងម្នាក់ៗ មានរឿងរ៉ាវ ជីវិតផ្សេងៗគ្នា គ្រាន់តែអ្នកខ្លះមានឱកាសបានបង្ហាញអោយគេដឹង ហើយអ្នកខ្លះទៀត បានត្រឹមរស់នៅ លាក់បាំងរឿងជាច្រើន ហើយជំនួសដោយស្នាមញញឹម តែសំបកក្រៅ..

ទោះបីអ្នកកំពុងតែជួបរឿងបែបណា សូមអ្នកកុំទ្រាំលើសអ្វីដែលខ្លួនអាចទ្រាំទៅបាន ជាពិសេសភាពក្បត់ ដោយគ្មានដែនកំណត់របស់មនុស្សមកលើយើង …

វាអយុត្តិធម៌សំរាប់ខ្លួនឯង បើយើងត្រូវបានគេធ្វើអោយឈឺលើសលប់ ទាំងកាយចិត្ត ឈប់ទោទន់ ហើយរឿងចុងក្រោយ ដែលអ្នកត្រូវធ្វើគឺរឹងបុឹង នឹងហ៊ានដើរចេញពីកន្លែង ដែលគ្មានសុភមង្គលមួយនោះ ដោយមិនចាំបាច់ត្រូវខ្មាសនរណាទាំងអស់”៕

 

Leave a Reply

Your email address will not be published. Required fields are marked *