អានអោយហេីយទៅអ្នកដែរចេញក្រៅអត់ពាក់ម៉ាស់ប្រយ្ន័តប៉ូលីសចាប់ផាក…! ច្បាប់បានចេញហេីយអ្នកចេញក្រៅដែលមិនបានពាក់ម៉ាស់នឹងត្រូវពិន័យជាប្រាក់រហូតដល់…!

អនុក្រិតថ្មី÷ អ្នកមិនពាក់ម៉ាស និងមិនរក្សា​គម្លាតសុវត្ថិភាព ត្រូវផាកពិន័យ ២០ម៉ឺនរៀល ទៅ១លានរៀល
មាត្រា១៩ នៃអនុក្រឹត្យអនុក្រឹត្យ ស្តីពី វិធានការសុខាភិបា ល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ បានកំណត់ថា អ្នកមិនពាក់ម៉ាស ឬ​អ្នកមិនអនុវត្តកាតព្វកិច្ចទាក់ ទងនឹងការ​រក្សាគម្លាត​សុវត្ថិភាព នឹងត្រូវធ្វើការផាកពិន័យ​ពី ២០ម៉ឺនរៀល ទៅ១លានរៀល។ អនុក្រឹត្យអនុក្រឹត្យ នេះ ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបចុះ ហត្ថលេខា ដាក់​ឲ្យប្រើប្រាស់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុក្រឹត្យថ្មី ដែលគោលដៅ​ប្រយុទ្ធ និងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏បានកំណត់ពីវិធាន ការសុខភិបាល ចាំបាច់នានា ដែលត្រូវអនុ វត្ត រួមមាន ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព​បុគ្គល និងសង្គម ការយកសំណាក​ទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់​ឲ្យនៅដាច់ ដោយឡែក ដើម្បី​ទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ការធ្វើសេចក្តីប្រកាស​សុខភាព និងការគ្រប់គ្រង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងចាត់ចែង​សាកសព ដែលមានផ្ទុកមេរោគកូវីដ១៩​។
បើតាមអនុក្រិត បានកំណត់ថា ការពាក់ម៉ាស ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែក​តាមសកម្មភាព​ការងារ ឬ ស្ថានភាព​មុខរបរ​របស់បុគ្គល និងនៅតាមទីកន្លែង ដែលមានហានិ ភ័យនៃការចម្លង ឬការឆ្លង​មេរោគកូវីដ១៩​។ អនុក្រឹត្យ ក៏បានកំណត់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរក្សាគម្លាត​សុវត្ថិភាព​បុគ្គល ត្រូវ​មានយ៉ាងតិច ១,៥០ម៉ែត្រ ហើយត្រូវអនុវត្តជាកាតព្វ កិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារ ណៈនានា ដែលមានមនុស្សច្រើន តាមការកំណត់​របស់ក្រសួងសុខាភិ បាល​។.ចំពោះសហគ្រាស ឬគ្រឹះស្ថាន ឬម្ចាស់អាជីវកម្ម ដែលមិន បានអនុវត្ត​កាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ត្រូវផ្តន្ទាទោសជាពិន័យអន្តរ ការណ៍​ពី ២ លានរៀល ទៅ ១០លានរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *