ពូកែមែន! យុវជនម្នាក់ ពិការដៃទាំងពីរ តែតស៊ូ រហូតប្រលងជាប់ ចូលសាកលវិទ្យាល័យ

ចិន៖ នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ កំពុងមានការចាប់អារម្មណ៍លើ យុវសិស្សម្នាក់ មានឈ្មោះថា Chao Peng ពិការដៃទាំង២ តែជំនះរៀនសូត្ររហូតបាន ចូលរៀននៅសាកលវិទ្យាល័យ។


យុវជន Chao Peng កំពុងអានសៀវភៅនៅក្នុងបណ្ណាល័យ

ក្រោយពីបរាជ័យ ក្នុងការប្រលងចូលថ្នាក់ ឧត្តមសិក្សា យុវជន Chao Peng មិនបានបោះបង់ ចោល ក្តីស្រមៃរបស់ខ្លួននោះទេ ផ្ទុយទៅវិញរូបគេ បានព្យាយាមប្រលងម្តងទៀត រហូតទទួលបានសិទ្ធចូលរៀន នៅសាកលវិទ្យាល័យច្បាប់ Sichuan ស្ថិតនៅក្នុងខេត្ត Chengdu នៅក្នុងឆ្នាំនេះ។

ទោះជា Peng បាត់បង់ដៃ សងខាងមែន ប៉ុន្តែគាត់អាចប្រើប្រាស់ជើង របស់គាត់ជំនួសដៃ បានយ៉ាងស្ទាត់ជំនាញ ដែលនេះជាគំរូមួយបង្ហាញថា ឲ្យតែខិតខំព្យាយាមគ្មានកិច្ចការអ្វី ដែលមិនអាចធ្វើបាន នោះទេ។ នៅថ្ងៃដំបូងរបស់ខ្លួននៅមហាវិទ្យាល័យ យុវជន Chao Peng មិនសូវមានអ្នករាប់អានច្រើនប៉ុន្មានទេ ព្រោះតែអ្នកទាំងនោះគិតថាគេជាមនុស្សចំលែក និងមិនមានការអប់រំខ្ពស់ ប៉ុន្តែក្រោយមកបន្តិចម្តងៗ Chao Peng បានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីមិត្តរួមថ្នាក់។

ជារៀងរាល់ថ្ងៃ Chao Peng ក្រោកពីព្រលឹមនៅម៉ោង៧ព្រឹក ហើយនៅពេលបរិភោគអាហារ រូបគេទទួលបានការយកអាសារខ្លះៗ ពីមិត្តភក្តិផងដែរដូចជា ការលើកចានម្ហូបដាក់លើតុ និងត្រូវការកៅអី២ សំរាប់អង្គុយជាដើម ចំណែកឯការកាន់ស្លាបព្រាវិញ គឺ Peng ត្រូវពឹងលើជើងរបស់គេទាំងស្រុង។ នៅពេលដែលសិស្សឯទៀត នាំគ្នាសំឡឹងមក Peng តែងតែញញឹមជានិច្ចហើយ ងក់ក្បាលដាក់ពួកគេវិញ។

បន្ថែមពីការសិក្សាថ្នាក់ឧត្តមសិក្សា Chao Peng មានគំរោងរៀនក្រៅម៉ោង នៅសាលាផ្សេងៗទៀតដែលស្ថិតនៅក្បែរ សាកលវិទ្យាល័យរបស់ខ្លួន ដើម្បីជួយរូបគេឲ្យទទួលបានពិន្ទុខ្ពស់ នៅក្នុងការសិក្សាជំនាញផ្នែកច្បាប់នេះ៕


Chao Peng កំពុងដុសធ្មេញដោយប្រើជើងទាំងពីរ


រូបគេកំពុងបរិភោគអាហារជាមួយមិត្តរួមសាលា


Chao Peng កំពុងប្រើជើងបញ្ជាកុំព្យូទ័រ


យុវជន Peng ប្រើម្រាមជើងរបស់ខ្លួនចុចសរសេរ សារនៅលើទូរស័ព្ទ

Leave a Reply

Your email address will not be published. Required fields are marked *