សាហាវពេកហើយ! ចោរឆក់អូសទាំងនារីម្នាក់រាប់រយម៉ែត្រនៅ… (មានវីដេអូ)

ប្រទេសវៀតណាម៖​ បើយោងតាមវីដេអូដែលត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបានថតយុវជនម្នាក់បានជិះម៉ូតូអូសក្មេងស្រីនៅតាមផ្លូវក្នុងទីក្រុងហូជីមិញ។បើតាមការផ្សាយបន្តថាហេតុការណ៍នេះបានកើតឡើងនាពេលថ្ងៃត្រង់នៅទីក្រុងហូជីមិញ ។

ក្មេងស្រីម្នាក់បានព្យាយាមតោងម៉ូតូយ៉ាងជាប់ ដែលបើកបរដោយយុវជនរូបនោះ។ នៅពេលដែលម៉ូតូរបស់យុវជនកំពុងតែបើកក៏មានមនុស្សម្នាជាច្រើនជិះម៉ូតូដេញតាមពីក្រោយផងដែរ។ ក្រោយពេលវីដេអូបានបង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍នឹងចូលមើលយ៉ាងច្រើន។មនុស្សភាគច្រើនបានសម្តែងការ ខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋរំពឹងថាប៉ូលីសនឹងបើកការស៊ើបអង្កេតចំពោះករណីមួយនេះ។

ជាក់ស្តែងហេតុការណ៍នេះបានកើតឡើងនៅផ្លូវលេខ ៨ សង្កាត់ Binh Hung Hoa ខ័ណ្ឌ Binh Tan ទីក្រុងហូជីមិញ។ ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅប្តឹងប៉ូលិសអំពីហេតុការណ៍នោះ។ខណៈដែលផ្ទុះការខឹងសម្បាតាមរយៈវីដេអូឃ្លីបចំពោះករណីនេះ ចោរបើកម៉ូតូរត់អូសទាំងក្មេងស្រីរងគ្រោះរាប់រយម៉ែត្រនៅតាមផ្លូវសៃហ្គន ប៉ូលីសបាននិយាយថាក្មេងស្រីរងគ្រោះត្រូវបានយុវជនឆក់យកទូរស័ព្ទដៃរបស់នាង។

បន្ទាប់ពីប្លន់រួចយុវជនរូបនោះបានជិះម៉ូតូរត់គេចខ្លួន ជាអកុសលអាវរបស់នារីរងគ្រោះបានជាប់នឹងម៉ូតូ ទើបធ្វើឲ្យនាងព្យាយាមតោង និងអូសនាងរាប់រយម៉ែត្រ។ ប៉ូលីសបានដកស្រង់រូបភាពពីកាមេរ៉ាសុវត្ថិភាពដែលដាក់តាមដងផ្លូវហើយបានចាប់ខ្លួនយុវជននោះបានភ្លាមៗផង។ចំណែកពេលនេះជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យហើយជនដៃដល់ត្រូវប៉ូលីសឃុំខ្លួនរងចាំការដោះស្រាយតាមច្បាប់។
   
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *