ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ មង្គការដ៏តូចមួយនេះ!

នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពិធីមង្គលការដ៏តូចមួយ ជាលក្ខណៈគ្រួសារ ដើម្បីចូលរួម ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា បង្ហាញក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ដែលគូស្វាមី ភរិយា រូបនេះ សុខចិត្តធ្វើបែបនេះ។

គិតត្រឹមថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ មានអ្នកចែករំលែកផុសមួយនេះជិត៤ពាន់បាត់ទៅហើយ។

មួយវិញទៀត ឪពុកខាងស្រី ក៏បានបញ្ជាក់បន្ថែមថា “12/03/2021ពិធីមង្គលការកូនស្រីពៅ នៅសម័យកូរូណា បានបញ្ចប់សព្វគ្រប់ហើយ​ សូមអរគុណដល់បងប្អូន ទាំងអស់ ដែលបានមកចូលរួមកម្មវិធីដល់ចប់”។

មិនចាំយូរឡើយ ក្រោយឃើញបែបនេះ ម្នាក់ៗ នាំគ្នាចូល comment ព្រាត ថា “ភ្លេចៗ ការបាត់អូន បែកគ្នា4-5 ឆ្នាំ ធំឡើងកាន់តែស្អាត ជូនពរអូន មានសុភមង្គល សំណាងល្អ, ជូនពរ សំណាងល្អ សុខចំរើន ក្មួយ, គំរូល្អ ជូនពរមានសុភមង្គល និងរកទទួលទានមានបាន,

បើលោកវីដ មករហូតអ៊ីចឹង បែបហ្នឹងក៏ល្អ, ខាងស្រីស្អាតខ្លាំង, គំរូល្អ! សូមជូនពរ បងទាំងពីរ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ក្នុងជីវិតគ្រួសារ,

ស្រួលទុកលុយរកសុី, សូមសរសើរ លោកពូ រៀបការ របៀបនេះ គឺចំណេញខ្លាំងណាស់ មិនរំខានដល់គេ ហើយចូលរួមចំណែកក្នុងការទប់ស្កាត់ការរាលដាលមេរោគបានទៀត,

Mention មើលផង ប្រយ័ត្នច្រឡំសង្សារគ្នា, អោយតែចាស់ទុំសងខាងទទួលស្គាល់ដឹងឮ ទៅ គឺចប់ហើយ ព្រោះជាសម័យកូវីដ, រៀបការប៉ុននេះហើយឆាប់ចប់, សូម​ចូលរួម​ត្រេកអរ​អ្នក​ទាំង​ពីរ​ កិត្តិយស​ មុខមាត់​ ឬ​សុភមង្គល​ពិត​ មិន​ស្ថិត​លើ​ទំហំ​អាពាហ៍ពិពាហ៍​ទេ​។”។

ហើយក៏មានអ្នកខ្លះទៀត បាន mention ឲ្យគ្នា យ៉ាងច្រើន គួរឲ្យកក់សំគាល់ ហាក់ចង់ធ្វើពិធីមង្គលការ បែបនេះដែរ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ក្នុងពិធីមង្គលការនេះទំាងអស់គ្នា ៖

       

Leave a Reply

Your email address will not be published. Required fields are marked *