ទីបំផុត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានយកថវិកា 3 លានដុល្លារ មកបរិច្ចាគហើយ!

កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិកា ផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ នូវទឹកប្រាក់ រហូតដល់ទៅ ១លានដុល្លារ ឯណោះ។

   

ស្រាប់តែមកដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបវិចាគ ថវិកា ច្រើនជាងមុនទៀត។

        

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។

សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានយកថវិកាមកបរិច្ចាគហើយ ថែមទំាងពោលពាក្យមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ទៀតថា “ថវិកា3លានដុល្លានេះ ខ្ញុំ និងភរិយាខ្ញុំ បានបរិច្ចាគ ដើម្បីទប់ស្កាត់ជំងឺ Covid19 ហើយ សូមទោសផង បើកាថតរូបនេះប៉ះពាល់អារម្មណ៍ បងប្អូនទាំងអស់គ្នា ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍ និងការចងចាំ”៕

 

Leave a Reply

Your email address will not be published. Required fields are marked *