វ៉ាក់សាំង​របស់ក្រុមហ៊ុន Novavax មាន​ប្រសិទ្ធភាព​ ៩៦%​ ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ដំបូង និង ​៨៦%​ ប្រឆាំង​និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​

អង់គ្លេស៖ ក្រុមហ៊ុន ​NovavaxInc ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ ៩៦% ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​បង្កឡើង​ដោយ​វីរុស​ដំបូង​កូ​រ៉ូ​ណា​ នៅ​ក្នុង​ការ​សាក​ល្បង​ដំណាក់កាល​ចុងក្រោយ​ ដែល​បាន​ធ្វើ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ជា​ការ​បោះជំហាន​កាន់តែ​ជិត​ទៅ​រក​ការ​អនុម័ត ​ផ្នែក​និយតកម្ម​វ៉ាក់សាំង។​

​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ពុំ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួ​ល​​វ៉ាក់សាំង​នេះ​ទេ ជា​សញ្ញា​មួយ​ដែល​វ៉ាក់សាំង​នេះ​ អាច​បញ្ឈប់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​បាន​កើន​ឡើង​ហួស​ពី​ការ​រំពឹង​ទុក​។ ​វ៉ាក់សាំង​នេះ​មាន​ប្រ​សិទ្ធភាព ​៨៦% ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ជាច្រើន​ទៀត​ក្នុង​ការសិក្សា​ដំបូង ហើយ​ពេលនេះ​ធ្វើឡើង​នៅ​ក្នុង​ចក្រភព​អង់គ្លេស សម្រាប់​អត្រា​ប្រសិទ្ធភាព​ ៩០%​ ដែល​បាន​លាយ​បញ្ចូល​គ្នាដោយ​ផ្អែក​ទាំងស្រុង​ លើ​ទិន្នន័យ​ពី​ការ​ឆ្លង​ទាំង​ប្រភេទ​វីរុស​ដំបូង ​និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Novavax បាន​ហក់​ឡើង ​២២% បន្ទាប់ពី​ពេលវេលា​ជួញដូរ​ប៉ុន្មាន​ម៉ោង​កើន​ឡើង​ដល់ ២២៩​​ដុល្លារ​អាមេរិក។ ភាគហ៊ុន​ទាំងអស់​បាន​ធ្លាក់​ចុះ​ដល់ ​១០​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ទី​២១​ ខែ​មករា ឆ្នាំ​២០២០ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​៕

ប្រភព​ BTV Cambodia

Leave a Reply

Your email address will not be published. Required fields are marked *