ពស់វែករនាមពីរក្បាលចេញពីរូង…(មានវីដេអូ)

ចម្លែកៗ៖ ស្តេចពស់វែកពីរក្បាលគ្រាន់តែឃើញទំហំខ្លួនព្រឺសម្បុរ ពួកបានចេញពីរូង អំភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកចំណីនៅតាមផ្ទះអ្នកស្រុក។ ក្រុមជួយសង្គ្រោះ បានទទួលទូរសព្ទហៅឲ្យទៅចាប់ពស់នោះភ្លាមៗ ដែលស្ថិតនៅពីរកន្លែងផ្សេងគ្នា ក្នុងតំបន់អ៊ូតារ៉ាខាន នៅជិតរដ្ឋធានីដេរ៉ាដុន ប្រទេសឥណ្ឌា។មន្រ្តីសេវាកម្មព្រៃឈើឥណ្ឌា ឈ្មោះ Akash Kumar Verma បានយកហេតុការណ៍កម្ររនេះទៅចែករម្លែកតាមរយៈបណ្តាញធ្វីតធឺ នាពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងសារធ្វីតធ័រមួយ ដែលត្រូវបានបង្ហោះកាលពីថ្ងៃអង្គារ លោក Verma បានបង្ហាញថា ក្រុមឆ្លើយតបរហ័សនៃនាយកដ្ឋានព្រៃឈើបានជួយចុះទៅចាប់ស្តេចពស់វែកធំៗពីរក្បាលក្នុងថ្ងៃតែមួយ។ លោកប្រាប់ថា វែករនាមមួយក្បាលនៅ Jamunwala ជិត Dehradun ចំពេលមានភ្លៀងធ្លាក់។ មន្ត្រី IFSរូបនេះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបាននាំឱ្យមានការកើនឡើងនូវពស់ ដែលពួកវានឹងចេញពីរូងចូលទៅក្នុងជម្រករបស់មនុស្សស្វែងរកចំណី។

លោកបានសរសេរនៅពេលចែករំលែករូបភាពលើកធ្វីតធឺនៃឧប្បត្តិហេតុថា “ជាមួយនឹងខ្យល់មូសុងនៅកំពូលភ្នំសត្វពស់ជារឿយៗមានទម្លាប់ទៅរកកន្លែងកកក្រៅក្បែរៗមនុស្ស” ។ រូបភាពបង្ហាញពីក្រុមឆ្លើយតបរហ័សធ្វើការរួមគ្នាដើម្បីចាប់ពស់ដ៏ធំមួយចូលក្នុងបាវ។

បើទោះអ្នកជំនាញចាប់សត្វមិនបានប្រាប់ពីប្រវែង និងទំហំក៏ដោយ តែបើតាមមើលវីដេអូជាក់ស្តែង ពស់វែករនាមពីរក្បាលនោះធំៗណាស់ ហើយប្រវែងវាពិតណាស់មិនក្រោមពីជាង៥ម៉ែត្រ ចំណែកក្បាលធំជាងកំភួនដៃទៅទៀត ប្រើដៃទាំងពីរចាប់មិនចង់ឈ្នះ វារើបម្រាស់ខ្លាំងណាស់។ស្តេចពស់វែក ដែលខ្មែរយើងហៅថា វែករមាន គឺជាពស់ដែលមានពិសខ្លាំងណាស់ ហើយវែងជាងគេបំផុតនៅលើពិភពលោក ពួកវាសម្បូរនៅពាសពេញព្រៃនៃប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍។

សត្វអសិរពិសនេះ ចូលចិត្ត សត្វល្មូននិងសត្វកកេរតូចៗ លើសពស់ណាៗទាំងអស់។ ហើយកាលពីដើមខែនេះស្តេចពស់វែកមួយក្បាលត្រូវបានចាប់បានពីក្នុងផ្ទះមួយនៅអ៊ូតារ៉ាខាញផងដែរ។ ដូច្នេះហើយ សូមអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងចំពោះសមាជិកគ្រួសារ ពិសេសក្មេងតូចៗ។
          


បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *