ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម! យុវជនខ្មែរម្នាក់មានថ្វីដៃគូរគំនូរមិនធម្មតា ស៊ែរលើកទឹកចិត្តគាត់ផងចុះ
រូបគំនូរជាច្រើនសន្លឹកកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្តាបងប្អូនខ្មែរអ្នកលេងបណ្តាញសង្គមទំនាក់ទំនង កាលពីថ្មីៗនេះ ក្រោយពីមានការបង្ហោះនៅលើគណនីហ្វេសប៊ុក ដោយយុវជនម្នាក់ដែលមានឈ្មោះថា ម៉េង សុថារ័ត្ន ។ សុថារ័ត្ន គឺជាម្ចាស់គំនូរទាំងនេះផ្ទាល់តែម្តង ដែលបានចំណាយពេលគូររូបភាពទាំងនោះ ហើយចែករំលែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។សូមសរសើរស្នាដៃដ៏ប៉ិនប្រសប់របស់គាត់
សុថារ័ត្ន បានឲ្យដឹងថាគំនូរទាំងអស់នោះ បង្ហាញពីការវិវត្តសម្លៀកបំពាក់ខ្មែរ ដែលគិតចាប់តាំងពីសម័យអង្គររហូតដល់សព្វថ្ងៃ។ ក្រោយពីបង្ហោះនៅលើហ្វេសប៊ុករួចមក គំនូររបស់ ម៉េង សុថារ័ត្ន មានអ្នកចែករំលែកយ៉ាងច្រើន រហូតជាង៧ពាន់នាក់ឯណោះ។
ចង់ដឹងថា រូបគំនូរទាំងនោះមានភាពស្រស់ស្អាត និងឆ្លុះបញ្ចាំងពីទឹកដៃសិល្បៈបែបណាខ្លះ? ហើយបានបង្ហាញពីសម្លៀកបំពាក់នៅក្នុងសម័យកាលណាខ្លះ?
ប្រភពរូបភាពពីហ្វេសប៊ុក