ចាប់បានមេពស់វែកប្រវែងជិត៦ម៉ែត្រពេលងើកបើកវែកផុតក្បាលមនុស្សអាចរុំដំរី និងមនុស្ស២០នាក់…(មានវីដេអូ)

បរទេស៖ ពស់វែកមួយក្បាលដែលប្រជាជនថៃស្គាល់យ៉ាងច្បាស់ ហើយបានដាក់រហ័សនាមអោយថា ស្តេចពស់វែកយក្ស (King Cobra) គ្រាន់តែឃើញក៏សឹងតែដើរលែងទៅមុខបាត់ទៅហើយនោះ គឺត្រូវចាប់បានទាំងរស់ គឺឋិតនៅខេត្តរ៉ានុង ប្រទេសថៃ។តាមសម្តីចាស់ទុំក្នុងស្រុកថា ស្តេចពស់វែកនេះគឺមានប្រវែងរហូតទៅដល់ ៥,៥ម៉ែត្រឯណោះ ដែលគេអាចសន្មត់ថាវាធំ ហើយវែងជាងគេក្នុងលោក។

នៅក្នុងឆ្នាំ ១៩៦០ ស្តេចពស់វែកប្រភេទនេះត្រូវបានគេចាប់បានម្តង ដែលមានប្រវែងរហូតទៅដល់ជិត ១១ម៉ែត្រ ហើយរហូតទល់មកសព្វថ្ងៃនេះ ពុំមានរបាយការណ៍ធ្លាប់ចាប់បានពួកវាសោះឡើយ។ក្រោយពេលចាប់បានរួចមក គេបានពិនិត្យនៅក្នុងពោះរបស់វា គឺមានសត្វពស់សង់សឿ ប្រវែង ២ម៉ែត្រនៅក្នុងនោះទៀតផង។ បើតាមសម្តីរបស់អ្នកស្រុកប្រាប់ថា ស្តេចពស់វែកប្រភេទនេះគឺអាចរុំខ្លួនមនុស្សទៅដល់ ២០នាក់ ឬអាចរុំខ្លួនដំរីមួយបានទៀតផង។
   

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *