កំពូល​វិចិត្រករ 3D នៅតាម​ដងផ្លូវ គ្រប់គ្នាគិតថាជារូបពិត!

ប្រទេសម៉ិចស៊ីកូ៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងលោក Carlos Alberto GH អាយុ៣១ ឆ្នាំជា​វិចិត្រករ​​ម្នាក់មាន​ជំនាញ​ខាង​សិល្បៈ​តាម​ដងផ្លូវ តែង​បង្ហាញ​ដល់​អ្នកទស្សនា​នូវ​រូបភាព​គំនូរ 3D ប្លែកៗ​គ្រប់​ប្រភេទ ដែល​កើតឡើង​នៅតាម​ទីកន្លែង​ជាច្រើន​។​លោកមាន​សមត្ថភាព​បង្វែរ​អ្វីៗ​ដែល​គាត់​អាច​គិត​ឃើញ ប្រែ​ទៅជា​ការ​បំភាន់​ភ្នែក​អ្នកទស្សនា ឬ អ្នកដំណើរ ជាមួយ​រូបគំនូរ 3D ដ៏​ស្រស់ស្អាត​។ ក្នុងនោះមានដូចជា​សត្វ​ស្លាប សត្វ​ល្មូ​ន ឬ ត្រី​បា​ឡែ​ន ដែល​មើលទៅ​ហាក់ដូចជា​ផុស​ចេញពី​ជញ្ជាំងអញ្ចឹង​។

គាត់​បាន​លះបង់​ពេលវេលា និង​ការយកចិត្តទុកដាក់​ទាំ​ង​អស់​របស់គាត់ ចំពោះ​សិល្បៈ​អាណា​ម៉ូ​ហ្វី​ក (​សិល្បៈ​ទស្សនវិស័យ​បង្ខូច​ទ្រង់ទ្រាយ​) និង​ផ្ទាំងគំនូរ​តាម​ដងផ្លូវ​។​​លោកបានឲ្យដឹងថា៖ ខ្ញុំស្រឡាញ់​ចូលចិត្ត​សិល្បៈ​តាំងពី​ខ្ញុំនៅ​វ័យ​កុមារភាព​មកម្លេះប៉ុន្តែខ្ញុំគ្រាន់តែ​គូរ និង​លាប​ពណ៌ ហើយ​បន្ទាប់មក បាន​ចូលរួម​ការប្រកួត​ផ្សេងៗ​។ក្រោយពេលដែលរឿងរ៉ាវនេះត្រូវបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឲ្យមានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។​ទោះបីជា​គាត់​បានធ្វើ​សិល្បៈ 3D តាម​ដងផ្លូវលោកក៏ បាន​ចូលរួម​ក្នុង​ពិព័រណ៍​គំនូរ និង​គំនូរ​តាម​ដងផ្លូវ​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក ចាប់ពី​សហរដ្ឋអាមេរិក រហូតដល់​ប្រទេស​រុស្ស៊ី និង​អេ​ស្ប៉ា​ញ​ផងដែរ។
      

Leave a Reply

Your email address will not be published. Required fields are marked *