កម្មករ​ម្នាក់ក្លាយជា​មហាសេដ្ឋី​មួយ​រំពេច​! ព្រោះប្រពន្ធ​តាម​ចាក់​យល់សប្តិ​ប្តី រយៈពេល​២​ទសវត្ស ទីបំផុត ត្រូវចំ​កៅឪ ៦០ លាន​ដុល្លារ

ប្រទេសកាណាដា៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងស្ត្រីម្នាក់Deng Pravatoudom អាយុ ៥៧ ឆ្នាំបានឈ្នះ​ឆ្នោត Jackpot Lotto Max ដែលមាន​ទឹកប្រាក់​កប់​ពពក​រហូតដល់​ទៅ ៦០ លាន​ដុល្លារព្រោះ​ស្វាមី​របស់​នាង​បាន​យល់សប្តិ​កាលពី ២០ ឆ្នាំមុនហើយនាងកាត់លេខចាក់ឆ្នោត​។​មិននឹកស្មានថាលេខដែលប្តីរបស់នាងសុបិនឃើញហើយនាងបានចាក់តាមជា២​ទសវត្សស្រាប់តែមកត្រូវពេលនេះសោះ។ស្រី​កូន​ពីររូប​នេះ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ ក្នុងអំឡុង​ផ្ទុះ​វីរុស​កូ​វីដ​១៩ បាន​ទៅ​ធនាគារ ដើម្បី​បង់​វិក័យប័ត្រ​មួយចំនួន ខណៈ​ប្តី​របស់​អ្នកស្រី​ឆែក​មើលសំបុត្រ​ឆ្នោត​។

ហើយ​នៅពេល​ពួកគេ​បាន​វិលត្រឡប់​មក​ឡាន​វិញ ប្តី​របស់​អ្នកស្រី​បាន​ប្រាប់ថា ពួកគេ​ឈ្នះឆ្នោត ៦០ លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រន្ធត់ចិត្ត​ស្ទើរ​គាំង​តែម្តង​។​អ្នកស្រី Pravatoudom បាន​និយាយ​យ៉ាង​ភើ​ប​ចិត្ត​សឹង​រក​ពាក្យ​ថ្លែង​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​! ខ្ញុំ​កំពុង​យំ​ជាប់​រហូត ព្រោះ​វា​ជា​លើក​ទី​១​ក្នុង​ជីវិត​ដែល​ខ្ញុំ​សឹង​មិនគួរ​ឲ្យ​ជឿ​។ ខ្ញុំ​នឹង​ទិញ​ផ្ទះមួយ បន្ទាប់ពី Covid-19 ហើយ​ខ្ញុំ​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​»​។

អ្នកស្រី​បន្តថា “​គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​ព្រះវិហារ​ក្នុង​តំបន់ ដោយសារតែ​ពួកយើង​គ្មានអ្វីៗ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ដ៏​អស្ចារ្យ ដែល​ពួកគេ​បានផ្តល់​ដល់​ពួកយើង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ ប្តី​ខ្ញុំ​និង​ខ្ញុំ​បានធ្វើការ​ច្រើន​ម៉ោង​ជា​កម្មករ​ចម្រុះ អស់​រយៈពេល​ជាង ៤០ ឆ្នាំ​ហើយ ដោយ​ព្យាយាម​សន្សំ​អ្វីដែល​ពួកយើង​អាចធ្វើ​បាន សម្រាប់​គ្រួសារ​របស់​ពួកយើង​”​។

​ពួកគេ​ពិតជា​មាន​មោទនភាព និង​អារម្មណ៍​រីករាយ​ចំពោះ​ឪពុកម្តាយ​របស់​ពួកគេ​ខ្លាំងណាស់​។​
ចំណែក​កូនៗ​របស់​អ្នកស្រី​បាន​និយាយថា “​ម៉ាក់​និង​ប៉ា អ្នក​ទាំងពីរ​បាន​ខិតខំ​អស់​រយៈពេល ៤០ ឆ្នាំ​ហើយៗ បាន​លះបង់​ជាច្រើន​ហើយ ដូច្នេះ​អ្នក​ទាំងពីរ​សម​នឹង​ទទួលបាន​សុភមង្គល​មួយ​នេះនឹងសំណាំងបែបនេះហើយ។

Leave a Reply

Your email address will not be published. Required fields are marked *