បង្កងចម្លែក១ក្បាលមានតម្លៃរហូតដល់ទៅ ២លានដោយសារ​សម្បក​ដ៏​ចម្លែក​របស់​វា​!

សហរដ្ឋអាមេរិក៖បើ​យោងតាម USA Today ​បង្កង​ដ៏​ចម្លែក​មួយ​ត្រូវបាន​នាំយកទៅ​សួនសត្វ បន្ទាប់ពី​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយកន្លែង បានកត់សម្គាល់​ឃើញថា បង្កង​នេះ​មាន​សម្បក​ខាងក្រៅ​ខុសពី​បង្កង​ដទៃ​។​សត្វ​បង្កង​ដ៏​មានសំណាង​នេះ បាន​រួច​ផុតពី​យកមក​ច្នៃ​ធ្វើជា​ម្ហូប នៅ​ភោជនីយដ្ឋាន Ohio Red Lobster បន្ទាប់ពី​បុគ្គលិក​ចាប់​ភ្នែក​បាន​រកឃើញ​សម្បក​បៃតង​ចម្លែក​របស់​វា​។

​​សាកលវិទ្យាល័យ​នៃ​វិទ្យាស្ថាន​បង្កង Maine និយាយថា ពណ៌​បៃតង​នៃ​សម្បក​របស់​វា គឺជា​លទ្ធផល​នៃ​ការប្រែប្រួល​ហ្សែ​ន​។​​ភោជនីយដ្ឋាន​បានសម្រេច​ចិត្ត​មិន​ចម្អិន​វា និង​ទាក់ទង​សួនសត្វ Akron ដើម្បី​បរិច្ចាគ​បង្កង​ដ៏​កម្រ​មួយ​នេះ​។ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែ​មានការ​រឹតត្បិត​នៅក្នុង Covid-19 នោះ​ទីកន្លែង​សម្រាប់​ដាក់​បង្កង​បៃតង​នេះត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន សម្រាប់​ភ្ញៀវទេសចរ​ចង់ចូលទៅទស្សនា។

Leave a Reply

Your email address will not be published. Required fields are marked *