រត់ជាន់ជើងគ្នាហើយ ពស់វែកទៅពួនលើដើមឈើ…(មានវីដេអូ)

បរទេស៖ ដូចដែលប្រិយមិត្តខ្លះបានជ្រាបហើយថាឃ្លីបវីដេអូខ្លីមួយ​នៅលើយូ ធូបដែលមានអ្នកចូលទស្សនារហូតដល់ជាង ៥០០,០០០ដងបានបង្ហាញពីសកម្មភាពបុរសម្នាក់ចាប់ពស់វែកមានពិសមួយក្បាលពីលើដើមឈើដោយប្រើដៃទទេរួចបោកផ្ទប់នឹងដីយ៉ាងញាប់តែម្តង។ យ៉ាងណាមិញមិនមែនជារឿងធម្មតាទេដែលបុរសម្នាក់ហ៊ានចាប់សត្វពស់វែកដោយប្រើដៃទទេក៏ព្រោះតែចង់ទូទាត់ឲ្យកូនប្រុសរបស់ខ្លួនដោយសារសត្វពស់ពិសនោះដែលគេស្គាល់ថាជាស្តេចពស់វែកឬពាក្យបច្ចេកទេស Kin g Cobra ។

យ៉ាងណាមិញមានអ្នកភូមិបានប្រាប់ថាពីដំបូងគាត់បានប្រើកូនទៅបេះស្លឹកម្យ៉ាងដើម្បីយកវាមកធ្វើជាបន្លែសម្រាប់អាហារថ្ងៃត្រង់មានអីដោយពុំបានដឹងមុនថាមានពស់នៅសំងំនឹងដើមឈើម្តុំនោះក៏ត្រូវបានវាចឹកចំដៃដេកស្តូកដោយពុំបានលាក្រុមគ្រួសារសូម្បីមួយម៉ាត់ ដែលហេតុតែចង់ទូទាត់គាត់ក៏ទៅតាមរកពស់នោះនៅឯកន្លែងនោះហើយក៏ធ្វើបែបនេះតែម្តងទៅ ។
   
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *