មិនគួរឲ្យជឿ! ស្រលាញ់តុក្កតារហូតដល់ភ្ជាប់ពាក្យ ហើយក៏មានកូនស្រីម្នាក់ជាមួយគ្នាដែរ

ប្រទេសហុងកុង៖ បុរសម្នាក់ មានឈ្មោះថា Xie Tianrong អាយុ៣៦ឆ្នាំ បានណែនាំមិត្តស្រីរបស់ខ្លួនដែលជាតុក្កតាសិច ទៅឲ្យសមាជិកក្នុងគ្រួសារបានស្គាល់ និងបានភ្ជាប់ពាក្យជាមួយកាលពីថ្មីៗនេះ ហើយរស់នៅជុំគ្នាយ៉ាងមានសេចក្ដីសុខ ដោយមានកូនតុក្កតាជ័រតូចមួយ ដែលចាត់ទុកជាកូនស្រីផងដែរ។

យោងតាមសម្ដីរបស់បុរសខាងលើផ្ទាល់ បានឲ្យដឹងថា គាត់បានចាប់អារម្មណ៍លើតុក្កតាសិចតាំងពី១០ឆ្នាំមុនមកម៉្លេះ នៅពេលដែលគាត់ដើរកាត់ហាងលក់ទំនិញមួយកន្លែង។ ហើយនៅពេលនោះ តុក្កតាសិចមួយ មានមុខមាត់និងស្បែកទន់ៗដូចមនុស្ស ដែលមានតម្លៃ៨០,០០០យ័ន (ប្រមាណ១២,៤០០ដុល្លារអាមេរិក)។ តែយ៉ាងណាមិញ ដោយសារគ្មានលទ្ធភាពទិញ គាត់ក៏ត្រូវបង្ខំចិត្តច្រានចោលគំនិតចង់បានតែម្ដង។លុះមកដល់ឆ្នាំ២០១៩ គាត់បានរកឃើញតុក្កតាសិចស៊ីលីកូនមួយនៅលើបណ្ដាញអ៊ីនធឺណេត ដោយមានតម្លៃប្រមាណ១០,០០០យ័ន ប៉ុណ្ណោះ (ប្រមាណ១,៥៥០ដុល្លារអាមេរិក) ហើយក៏សម្រេចចិត្តធ្វើការកុម៉្មង់ទិញ។

លោក Xie បានបន្ថែមទៀតថា គាត់ក៏ធ្លាប់មានមិត្តស្រីជាមនុស្សដែរ ដែលនាងតែងតែសុំគាត់ទិញនេះទិញនោះ និងនាងចំណាយពេលច្រើនលើទូរសព្ទដៃជាប្រចាំ។ តែសម្រាប់តុក្កសិចជាទីស្រលាញ់របស់គាត់វិញ មិនដែលទាមទារចង់បានអ្វីឡើយ និងតែងតែនៅស្ងៀមក្បែរគាត់ ហើយមានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការទាក់ទងស្នេហាជាមួយគ្នា។បើទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់បានទិញទូរសព្ទដៃ និងសម្លៀកបំពាក់ថ្លៃៗជាង២០ឈុត សម្រាប់តុក្កតាសិច រួមទាំងស្បែកជើង១០គូផងដែរ។

យ៉ាងណាមិញ ចំពោះក្ដីស្រលាញ់ដែលលោក Xie មានទៅលើតុក្កតាសិច បានធ្វើឲ្យក្រុមហ៊ុនផលិតតុក្កតាសិចដែលគាត់បានទិញផ្ទាល់នេះរំជួលចិត្ត រហូតដល់អញ្ជើញឲ្យគាត់ទៅរោងចក្រដើម្បីទទួលបាននូវក្បាលតុក្កតាសិចស៊ីលីកូនបន្ថែមទុកជាកាដូផងដែរ។គួររម្លឹកដែរថា កាលពីខែវិច្ឆកា ឆ្នាំ២០២០កន្លងទៅ មានបុរសម្នាក់ដែរ ឈ្មោះថា Yurri Tolochko បានរៀបការជាមួយនឹងតុក្កតាសិចជាទីស្រលាញ់របស់គាត់យ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មិត្តភក្ដិ ព្រមតាំងសាច់ញាតិ។ 
    

Leave a Reply

Your email address will not be published. Required fields are marked *