ទីបំផុតចាប់ក្មេងស្ទាវ ២ នាក់ ជិះម៉ូតូទះក្បាលជនបរទេសបានហើយ…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនពិតជាបានជ្រាបរួចមកហើយ ក្រោយមើលវីដេអូមួយ ពីសកម្មភាព ក្មេងស្ទាវ ២នាក់ ជិះម៉ូតូ ហើយក៏បានទះក្បាលជនបរទេសម្នាក់ដែលគាត់កំពុងតែជិះកង់តាមផ្លូវ។ ។

         

ក្រោយឃើញវីដេអូនេះភ្លាម មហាជនជាច្រើនសម្តែងក្តីមិនពេញចិត្ត និងខឹងយ៉ាងខ្លាំង ព្រមទំាងសំណូមពរឲ្យសមត្ថកិច្ចហៅមកអប់រំពួកគាត់ទាំងពីរនាក់នេះមកអប់រំឲ្យខានតែបាន។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវទំាងពីរនាក់នេះបានហើយ។

ហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បន្ថែមឲ្យដឹងថា “ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្មេង​ ២នាក់​ ដែលបានជិះម៉ូតូ ធ្វើសកម្មភាពវាយក្បាល​ជនបរទេស​ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២១​ ។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសួរចម្លើយ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

          

Leave a Reply

Your email address will not be published. Required fields are marked *