ក្មេងប្រុសម្នាក់បំបែកឯតទគ្គកម្ម ជាមនុស្សខ្ពស់ជាងគេលើពិភពលោក!

ប្រទេសចិន៖បើយោងតាមបណ្តាញសង្គមដែលបានបង្ហោះទាក់ទងទៅនឹងក្មេង​ប្រុស​ម្នាក់មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Xiaoyu អាយុ ១៤ ឆ្នាំ ត្រូវ​បាន​សៀវភៅ​កំណត់​ត្រា​ពិភពលោក កត់​ទុក​ជា​មនុស្ស​ប្រុស​វ័យ​ក្មេង​មាន​កម្ពស់​​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក ។ក្មេង​ប្រុសម្នាក់នេះមាន​កំពស់​រហូត​ដល់ ២.២២ ម៉ែត្រ ដែល​បច្ចុប្បន្នរូប​គេ​ត្រូវ​បាន​កំណត់​ត្រា​ពិភពលោកចាត់​ចូល​ជា​មនុស្ស​វ័យ​ក្មេង​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក ។
បើយោងតាម​សារព័ត៌មាន The Sun បាន​បញ្ជាក់​ថា ក្មេង​ប្រុស​មួយ​នេះមាន​រូបរាង​ធំ​ខ្លាំង ត្រូវ​ធ្វើ​គ្រឿង​សង្ហារឹម​ផ្សេងៗ ដូច​ជា​តុ កៅអី​ជា​ដើម ឲ្យ​ត្រូវ​នឹង​រូប​គេ ដើម្បី​ខ្លួន​អាច​រៀន​សូត្រ​បាន ។សូម្បីលោកគ្រូអ្នកគ្រូនៅសាលានឹងឪពុកម្តាយរបស់គាត់ក៏ត្រូវធ្វើរបស់របរឲ្យត្រូវនឹងខ្នាតរបស់គាត់មានភាពងាយស្រួលក្នុងការរៀននឹងនៅផ្ទះ។
  

Leave a Reply

Your email address will not be published. Required fields are marked *