អាថ៌កំបាំង “ខួរក្បាល” របស់លោក Albert Einstein ដែលត្រូវបានគេលួចនៅ ២ ម៉ោងក្រោយពេលលោកស្លាប់

អ្នគទាំងអស់គ្នាប្រាកដជាបានស្គាល់លោក អាល់ប៊ើត អែងស្តែង (Albert Einstein) ដែលគាត់គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់របស់ពិភពលោកយើងជឿថាមានមនុស្សជាច្រើន មានអារម្មណ៍សោកស្តាយចំពោះការបាត់បង់អច្ឆរិយមនុស្សដូចជារូបលោក ។អ្នកទាំងអស់គ្នាបានដឹងហើយថាបន្ទាប់ពីគាត់បានមរណភាពត្រឹមតែរយៈពេល២ម៉ោង “ខួរក្បាល” របស់គាត់ ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រលួចទៅបាត់ បើទោះជាលោក Einstein បានផ្តែផ្តាំថា គាត់មិនចង់ឱ្យគេពិនិត្យរាងកាយរបស់គាត់នៅពេលដែលគាត់បានស្លាប់ក៏ដោយ។

លោក ថូម៉ាស ហាវី (Thomas Harvey) គឺជាអ្នកជំនាញខាងរោគសាស្ត្រគឺជាអ្នកលួចខួក្បាលមួយនោះនៅក្នុងឆ្នាំ ១៩៥៥។ក្រោយមកគាត់បានបញ្ជាក់ថា ខ្ញុំលួចខួរក្បាលដ៏មានទេពកោសល្យនេះ ដើម្បីយកទៅត្រួតពិនិត្យអ្វីដែលនៅពីក្រោយភាពវៃឆ្លាតរបស់បុរសម្នាក់នេះ វាជារឿខុសព្រោះគាត់មិនបានសុំការអនុញ្ញាតពីក្រុមគ្រួសារលោក Einstein ទេ ។ ប៉ុន្តែក្រោយមកកូនប្រុសច្បងរបស់លោកអាល់ប៊ើត ក៏បានអនុញ្ញាតឱ្យនាំយកខួរក្បាលរបស់ឱពុកខ្លួន ទៅធ្វើការស្រាវជ្រាវបាន តែស្ថិតក្នុងលក្ខខណ្ឌ សម្រាប់តែចំណេះដឹងវិទ្យាសាស្ត្រតែប៉ុណ្ណោះ។
បន្ទាប់ពីទទួលបានខួរក្បាល ដំបូងគឺគាត់យកទៅថ្លឹងទម្ងន់ខួរក្បាល លទ្ធផលគឺ ១.២៣០ ក្រាម មុនពេលចាក់បញ្ចូលសារធាតុផ្លូទីន ដើម្បីការពារការរលួយរបស់ខួរក្បាល។ក្រោយមកខួរក្បាលនោះក៏ត្រូវបានបែងចែកជា ២៤០ ផ្នែក ដើម្បីយកបំណែកខួរក្បាលមួយចំនួនទៅថែរក្សាទុក និងផ្តល់គំរូមួយចំនួនដល់វេជ្ជបណ្ឌិតដែលគេស្គាល់ ។លោកបានព្យាយាមសិក្សាខួរក្បាលរបស់ Einstein អស់រយៈពេលជាយូរ ប៉ុន្តែលោកមិនទទួលបានជោគជ័យដូចការរំពឹងទុកទេ ផ្ទុយទៅវិញជីវិតរបស់លោកត្រូវបានបំផ្លាញស្ទើរអស់មួយជីវិតទៀតផង ។

ពេលនោះដែរគាត់ត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យដែលគាត់កំពុងធ្វើការ ព្រោះតែលោកបដិសេធមិនប្រគល់ខួរក្បាលរបស់លោក Einsteinធ្វើឲ្យមានជម្លោះជាមួយប្រពន្ធរបស់គាត់ ថែមទាំងត្រូវធ្វើដំណើរ និងផ្លាស់ទីលំនៅជាញឹកញាប់ រហូតដល់ថ្នាក់ត្រូវបាត់បង់អាជ្ញាប័ណ្ណជាវេជ្ជបណ្ឌិតទៀតផង ។ចំពោះហេតុផលនៃការសិក្សាខួរក្បាលរបស់ Einstein លោកមិនទទួលលទ្ធផលល្អនោះទេ ព្រោះតែលោកនិយាយថាខួរក្បាលរបស់ Einstein គឺខុសពីមនុស្សធម្មតា។ បណ្តាលឱ្យការស្រាវជ្រាវនេះត្រូវបានចាត់ទុកជាមោឃៈ និងមានគុណវិបត្តិជាញឹកញាប់ រហូតដល់ទីបំផុតមិនមានការទទួលស្គាល់ឡើយ ។
ក្រោយមកពេលលោកអាយុ ៨៤ ឆ្នាំ លោកបានព្យាយាមប្រគល់ខួរក្បាលរបស់ Einstein ឱ្យទៅចៅស្រីរបស់គាត់ ដែលបានជួបគ្នាដោយចៃដន្យ ប៉ុន្តែចៅស្រីរបស់គាត់បានបដិសេធ មិនទទួលយកខួរក្បាលរបស់ Einstein ទេ។ ទីបំផុតលោកក៏ប្រគល់ខួក្បាលនោះទៅឲ្យវេជ្ជបណ្ឌិតដែលគេស្គាល់នៅក្នុងមន្ទីរពេទ្យ មុនពេលគាត់ស្លាប់នៅអាយុ៩៤ ឆ្នាំ។រឿងរ៉ាវនៃខួរក្បាលនេះត្រូវបំណែកជាច្រើនត្រូវបានបែកខ្ចាត់ខ្ចាយបន្តិចម្តងៗ ហើយក៏មានអ្នកស្រាវជ្រាវខ្លះបាននិយាយដូចជាលោកដែរថាខួរក្បាលរបស់ Einstein ខុសពីមនុស្សទូទៅ។

ប៉ុន្តែក៏មានការសិក្សាមួយចំនួនបានបង្ហាញប្រធានបទគួរឱ្យចាប់អារម្មណ៍ថា លោក Einstein មានកោសិកាសសៃប្រសាទនៅខាងខាងឆ្វេង Hippocampus (សមាសធាតុសំខាន់របស់ខួរក្បាល) ធំជាងខាងស្តាំ។ក្រោយរឿងនេះត្រូវបានដឹងសពគ្រប់ខួក្បាលរបស់លោកEinsteinបានរក្សាទុកនៅ សារមន្ទីរ The Mutter Museum។ប្រសិនបើបងប្អូនចាប់អារម្មណ៍ពីបំណែកអាចទៅទស្សនាបានគឺត្រូវបានរក្សាទុកនៅសារមន្ទីរ The Mutter Museum នៅទីក្រុង Philadelphia ។
    

Leave a Reply

Your email address will not be published. Required fields are marked *