ចិញ្ចឹមលៀសទុកចោលក្នុងស្រះ ១ឆ្នាំរកបានខ្ទង់ពាន់ដុល្លា!

លៀសត្រូវបានប្រជាជនពលរដ្ឋខ្មែរនិយមបរិភោគណាស់ពេលដែលត្រូវការដើម្បីយកទទួលទាន់ម្ដងៗទាល់តែទៅស្វែងរកតាមបឹងបួ ព្រែក ឬស្ទឹង ទើបអាចរកលៀសមកបរិភោគបាន។ មិនត្រឹមតែប៉ុណ្ណោះ លៀសនេះអាចយកទៅធ្វើម្ហូបបានច្រើនណាស់ដូចជា ឆាហឹរ ឬយកទៅប្រឡាក់គ្រឿងអំបិលហើយយកទៅហាលថ្ងៃជាដើម។

លើសពីនេះទៅទៀត លៀលហាលបច្ចុប្បន្នមានតម្លៃខ្ពស់ទៀត ជាក់ស្ដែងនៅតំបន់ខ្លះនៃរាជធានីភ្នំពេញលក់លៀសហាលនេះក្នុងមួយកំប៉ុងតម្លៃ ១០,០០០រៀល ឬលើសជាងនោះតាមទំហំលៀស។ អ្នកលក់លៀសហាលម្នាក់បាននិយាយថា សព្វថ្ងៃពិបាករកលៀសមកលក់នៅលើទីផ្សារណាស់ព្រោះរកមិនសូវបាន ហើយពេលទៅរកម្ដងៗគឺត្រូវធ្វើដំណើរទៅរកនៅឆ្ងាយនិងត្រូវចំណាយច្រើនទៀត។ ប៉ុន្ដែ បងប្អូនដឹងដែរទេថា លៀសគេអាចចិញ្ចឹមវាបាន?

ស្របពេលដែលយើងពិបាករកលៀសមកលក់ តែនៅវៀតណាមវិញកំពុងតែកាក់កបក្នុងការចិញ្ចឹមលៀសនេះយ៉ាងសន្ធឹកសន្ធាប។ លោក Vai Văn Thọដែលជាកសិករមួយរូបស្ថិតនៅឃុំ Đông Thớiស្រុក Cái Nướcប្រទេសវៀតណាម កំពុងតែទទួលជោគជ័យយ៉ាងល្អប្រសើរក្នុងរបរចិញ្ចឹមលៀសនេះដោយលោកអាចរកចំណូលបាន ៤,៣០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

កសិកររូបនេះមានប្រសាសន៍បន្តទៀតថា របរចិញ្ចឹមលៀសនេះគឺស្រួលណាស់មិនពិបាកខ្វាល់ខ្វល់ច្រើននោះទេ ប្រសិនហើយយើងមានស្រះស្រាប់ គ្រាន់តែយកមេពូជលៀសយកទៅចាក់ចូលក្នុងស្រះហើយមែកឈើឬមែកឫស្សី និងកំប្លោក យកទៅដាក់ជាពំនូត។ ចំពោះការចិញ្ចឹមនោះគឺមិនពិបាកថែទាំច្រើនអីនោះទេគឺគ្រាន់ទេមើលទឹកឱ្យបានសមល្មមទៅរួចជាការស្រាច់។ សូមបញ្ជាក់ផងដែរថា អត្ថបទក្រោយទៀតក្រុមការងារនឹងបង្ហាញបងប្អូនពីបច្ចេកទេសនៃការចិញ្ចឹមលៀសនេះឱ្យទទួលទិញផលបានខ្ពស់៕

ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *