តារាសម្តែងជើងចាស់ ដ៏ល្បី ដៃគូ ទិនហ្វី ទទួលមរ​ណ​ភាពហើយ!

នៅមុនេះបន្តិច នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ Aplus Tripz បានប្រាប់ដំណឹងដ៏ក្រៀ​មក្រំមួយថា “តារាសម្តែងជើងចាស់ ហុងកុងវ័យ ៧០ ឆ្នាំ​លោក​ Ng Man-tat ​ បានស្លា​ប់ហេីយ”។

តារាជើងចាស់ ខាងកំប្លែង និងជាដៃគូ របស់លោកទិន ហ្វី ចិន (Stephen chow) បានស្លាប់ ដោយសារជំងឺម​ហារី​កថ្លើ​ម។ ម​រណ​ភាពរបស់គាត់នៅថ្ងៃនេះ ដោយមានវត្តមានក្រុមគ្រួសាររបស់គាត់។ មិត្តល្អរបស់គាត់ គឺលោកទិនកៃ – ក៏ជាតារាសម្តែងម្នាក់បានបង្ហើបប្រាប់បណ្តាញព័ត៌មានថា ជាអកុសល លោកងិន បានទទួលរងជំងឺធ្ងន់ ពីជំងឺមហារីកថ្លើម។

 

គាត់បានទទួលការវះកាត់ និងទទួលការព្យាបាល ដោយប្រើគីមី កាលពី ២ ខែមុន ប៉ុន្តែស្ថានភាពរបស់គាត់ ប្រែជាធ្ងន់ធ្ងរ នៅថ្ងៃនេះ ហើយគាត់បានស​ន្លប់បាត់ស្មារ​តី គាត់ត្រូវបានគេផ្ទេរទៅ ICU ហើយវេជ្ជបណ្ឌិតបានជូនដំណឹង ដល់សមាជិកគ្រួសាររបស់គាត់ឱ្យត្រៀមលក្ខណៈ។

នៅពេលនោះគាត់បានលេបថ្នាំរៀងរាល់ ៤ ម៉ោងម្តង ដើម្បីបំបាត់ការឈឺចាប់​ ប៉ុន្តែវាលែងមានប្រសិទ្ធភាពទៀតហើយ។ គាត់ជាតារាសម្តែងជើងចាស់ នៅក្នុងឧស្សាហកម្មភាពយន្តហុងកុង ដោយទទួលបានពានរង្វាន់ រាប់សិប រួមទាំងតារាសម្តែងគាំទ្រឆ្នើម នៅមហោស្រពភាពយន្តហុងកុងលើកទី ១០ ។ R.I.P​ ពូ​..”។

ហ្វេសប៊ុកផេក Legend Cinemas ក៏បានប្រាប់បន្ថែម ដែរថា “សូមចូលរួមរំលែកទុ​ក្ខដល់ តារាសម្តែងជើងចាស់ លោកតា 吴孟达 (Ng Man-tat) ដោយគាត់បានទទួលម​រ​ណភាព នៅមុននេះបន្តិច ក្នុងជុន្មាយុ 70 ឆ្នាំ។ ពួកយើងបានស្គាល់គាត់ ដោយគាត់បានចូលរួមសម្តែងរឿងជាច្រើនជាមួយតារាសម្តែងកំប្លែងដ៏ល្បីគឺលោក ទិនហ្វី។”៕

                      

Leave a Reply

Your email address will not be published. Required fields are marked *