ស្មានតែចោរលួចចូលផ្ទះខំតែត្រៀមខ្លួនវាយចោរ!

ប្រទេសអូស្ត្រាលី៖បើយោងតាមគេហទំព័រសារព័ត៌មាន Daily Star បានរបាយការណ៍អំពីហេតុការណ៍មួយ ដែលបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ នៅពេលដែលក្រុមគ្រួសាមួយភ័យស្លន់ស្លោទាំងកណ្តាលអធ្រាត្រ ដោយសារមានសម្លេងរំខានដែលបង្កជាការភ្ញាក់ផ្អើល ម្ចាស់ផ្ទះស្មានតែជាចោរលួចចូលផ្ទះខំប្រឹងត្រៀមតស៊ូ ។

ក្រោយពេលចូលទៅក្នុងបន្ទប់ទឹក បានផ្ទុះការភ្ញាក់ផ្អើលដោយការភ័យខ្លាច ម្ចាស់ផ្ទះគិតថាប្រហែលជាមានចោរដែលកំពុងបំបែកបង្អួចចូលក្នុងផ្ទះ ប៉ុន្តែភ្លាមៗនៅពេលដែលម្ចាស់ផ្ទះប្រុងនឹងចូលទៅប្រឈមមុខនឹងចោរដែលពួកគេបានគិតនោះ តែបែរជាជួបរឿងហួសចិត្ត។
លុះស្ទុះចូលទៅមើលទើបដឹងថា អ្នកដែលចូលលុកលុយនោះបែរជាមិនមែនជាមនុស្សទេ ។ប៉ុន្តែវាគឺជាសត្វពស់ដ៏ធំមួយក្បាល ដែលបានវារចូលមកតាមបង្អួចហើយជាប់គាំងពាក់កណ្តាលខ្លួន ដោយផ្នែកខាងក្បាលបានធ្លាក់មកដល់បង្គន់ ។ អ្នកចាប់ពស់មកពី East Reptile Relocations បានបង្ហាញថា ក្រុមគ្រួសារនេះត្រូវបានគេភ្ញាក់ពីដំណេកទាំងកណ្តាលអាធ្រាត្រ ដោយសារពស់ថ្លាន់មួយក្បាលប្រវែង ២,៥ ។ សត្វពស់នេះវាបានលួចចូលមកតាមបង្អូចស្ងាត់ៗ ហើយបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិនៅក្នុងបន្ទប់ទឹកទៀតផង ។ចុងក្រោយសត្វពស់មួយក្បាលនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះ បានចាប់វានាំយកទៅប្រលែងនៅកន្លែងដែលមានសុវត្ថិភាពចំណែកម្ចាស់ផ្ទះក៏បានទទួលខុសត្រូវក្នុងការសំអាតដោយខ្លួនឯង ។
 

Leave a Reply

Your email address will not be published. Required fields are marked *