ចេះតែហ៊ានហើយ!!! បណ្តោយកូនតូចឲ្យលេងជាមួយពស់ដ៏ធំ ដែលអាចលេបកូនគោមួយក្បាលធំបាន ចុះទម្រាំកូន ក្មេ ង?

ចម្លែកៗ៖ អ្នកជិតខាងពិតជាហួសចិត្តចំពោះឳពុកម្តាយកុមារតូចម្នាក់នេះ ដែលហ៊ានប្រថុយឲ្យកូនលេងជាមួយពួកពស់យក្ស ដែលទំហំខ្លួនសឹងតែធំជាងសសរផ្ទះទៀត។ ពិតហើយថា ក្មេងៗចូលចិត្តលេងច្រើនតែគួរឲ្យពួកវាលេងអ្វីដែលខុសពីពស់ មើលទៅពិតជាគ្រោះថ្នាក់ណាស់។

ដូចក្មេងម្នាក់នេះអ៊ីចឹង វាបានសម្រេចចិត្តចំណាយពេលលេងជាមួយពស់ថ្លាន់ដ៏ធំមួយក្បាល ដែលអ្នកខ្លះសឹងមិនហ៊ានទៅក្បែរផង។ ត្រូវហើយ វាមិនមែនជាសត្វគួរឲ្យស្រលាញ់ដូចឆ្កែ ឬឆ្មានោះទេ ប៉ុន្តែជាប្រភេទសត្វល្មូន ដែលមានគ្រោះថ្នាក់់ផងដែរ។ គេសង្កេតឃើញថា ក្មេងនោះកំពុងតែមានភាពសប្បាយរីករាយជាមួយនឹងពស់យក្ស ចំពោះស្បែករអិលរបស់ពស់នោះ។

គេរីករាយនឹងការជិះលើខ្នងពស់ដោយខ្លួនឯង នៅពេលសត្វពស់លូនទៅមុខ។ តែពស់ហាក់ដូចជាមិនពេញចិត្តនឹងការជិះនោះ ក្មេងប្រុសក៏បានក្រោកឈរ ហើយរត់សំដៅទៅផ្នែកក្បាលពស់ ដើម្បីអូសវាដូចជារបស់ក្មេងលេងធម្មតា។យើងគ្រាន់តែស្រមៃមើលពីហេតុអាក្រក់ដែលអាចកើតមាន ពិតជាបារម្ភជំនួស ដែលសកម្មភាពរបស់ក្មេង អាចបណ្តាលមកពីពស់អាចលេបគេបានគ្រប់ពេល ព្រោះទំហំរបស់សត្វល្មូនមានទំហំធំជាងទំហំរាងកាយរបស់កុមារច្រើនជាង ៥ដងទៅទៀត។

ទោះជាយ៉ាងនេះក៏ដោយ ដូចដែលបានឃើញនៅក្នុងវីដេអូ វាដូចជាក្មេងមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ហើយថែមទាំងរីករាយនឹងអ្វីដែលគាត់កំពុងធ្វើ ហើយញញឹមយ៉ាងស្រស់។ អ្នកលេងបណ្ដាញសង្គមបានសរសើរ ចំពោះភាពក្លាហានរបស់ក្មេងនេះ ប៉ុន្តែយើងមិនណែនាំឱ្យមានសកម្មភាពប្រភេទនេះសម្រាប់កុមារខាងលើ ឬលើកុមារដទៃទៀតនោះទេ ព្រោះរឿងពុំនឹកស្មានអាចកើតមានគ្រប់ពេលវេលាទាំងអស់។
   

Leave a Reply

Your email address will not be published. Required fields are marked *